ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​ចាប់​ជនសង្ស័យ​២​នាក់​ និង​ថ្នាំញៀន​១​កញ្ចប់​ធំ

ភ្នំពេញ ៖ ​ថ្នាំញៀន​មួយ​កញ្ចប់​ធំ និង​បុរស​ម្នាក់​ ត្រូវ​នគរបាល​ប៉ុស្តិ៍ ស្វាយប៉ាក​បង្ក្រាប​បាន​នា​ល្ងាច​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្វាយប៉ាក ចុះ​បង្ក្រាប​ឃាត់ខ្លួន​ដោយ​បាន​ដកហូត​ថ្នាំញៀន​មួយ​កញ្ចប់​ធំ​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី នៅ​ចំណុច​ក្រុម​៧ ភូមិ​លូ សង្កាត់ ស្វាយប៉ាក ខណ្ឌ​ឫស្សី​កែវ។

ជនសង្ស័យ​ដែល​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​ឃាត់ខ្លួន ​ក្នុង​ប្រតិបត្តិការ​នោះ​ ឈ្មោះ វណ្ណ សារឿន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​កណ្តាល សង្កាត់​ព្រែក​ព្នៅ ខណ្ឌព្រែក​ព្នៅ មុខរបរ មិន​ពិតប្រាកដ​(​ជួញដូរ​)​។

ជាមួយ​ការ​ដកហូត​ថ្នាំញៀន​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០១​កញ្ចប់​ធំ​នោះ សមត្ថកិច្ច​ក៏បាន​ដកហូត​ថង់​ផ្លា​ស្ទិ​ច​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​ផង​ដែរ នេះ​បើ​យោង​តាម​អធិការ​នគរបាល​ខណ្ឌ​ឫស្សី​កែវ លោក​វរៈសេនីយ៍ទោ គល់ យី ថា ​ជនសង្ស័យ​កំពុង​ត្រូវ​បាន​កម្លាំង​ជំនាញ សាកសួរ​និង​កសាង​សំណុំរឿង ដើម្បី​អនុវត្ត​តាម​នីតិវិធី៕