ព័ត៍មានទាន់​ហេតុការណ៏
Search

ICMA សម្រេច​យក​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ ធ្វើ​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​សហគម​

ភ្នំពេញ ៖ បើ​តាម​ស្មារតី នៃ​កិច្ចប្រជុំ​ពិភាក្សា​ការងារ រវាង​សមាគម​សហភាព​បញ្ញវន្ត​មុ​ស្លី​ម​កម្ពុជា​(CMIU) ដឹកនាំ​ដោយ លោក បណ្ឌិត​ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ប្រធាន CMIU ជាមួយ​សមាគម​បញ្ញវន្ត​មុ​ស្លិ​ម​ឥណ្ឌូណេស៊ី (ICMI) ដំណាង​ដោយ លោក​បណ្ឌិត Yasril Ananta Baharud dun ប្រធាន​ការិយាល័យ​ទំនាក់ទំនង​អន្តរជាតិ ត្រូវ​បាន​ធ្វើ​ឡើ​ង​នៅ​ស្នាក់​ការ​កណ្តាល សមាគម​សហភាព បញ្ញវន្ត​មុ​ស្លី​ម​កម្ពុជា រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ចន្ទ១​រោច​ ខែបុស្ស ឆ្នាំច​សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ត្រូវ​នឹង​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩។

ក្នុង​កិច្ច​ប្រជុំ​បាន​ឯកភាព​ថា សម្រេច​យក​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ ធ្វើ​លក្ខ​និ្ដ​កៈ និង​បទបញ្ជាផ្ទៃក្នុង​របស់​ស​មា​គម​សហភាព​បញ្ញវ័ន្ត​មុ​ស្លិ​ម​អាស៊ី​អា​គ្នេ​យ៍​នៅ​ដើម ខែមីនា ឆ្នាំ​២០១៩​នេះ។

លោក បណ្ឌិត​ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ប្រធាន CMIU បាន​បញ្ជាក់​ថា កិច្ចប្រជុំ​នេះ ផ្តោត​សំខាន់​ទៅលើ​ការ​លើក​គម្រោង​សំខាន់ ដើម្បី​ពង្រឹង​សកម្មភាព របស់​សមាគម ប្រទេស​សា​ម៉ី ការ​ចែករំលែក បទពិសោធន៍ និង​ការកំណត់ កាលបរិច្ឆេទ ដើម្បី​រៀបចំ​កិច្ចប្រជុំ​មួយ ដែល​ប្រទេស ជា​សមាជិក បាន​សម្រេច​យក​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​បើក​កិច្ចប្រជុំ​ពិភាក្សា ស្តីអំពី​ការ​ដាក់ចេញ​នូវ​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង របស់​សមាគម​បញ្ញវន្ត​មុ​ស្លី​ម​អាស៊ី​អា​គ្នេយ៍ ដែល​ហៅ​កាត់​ថា ICMA។

អង្គប្រជុំ​នេះ ក៏បាន​ឯកភាព​ថា នឹង​រៀបចំ​កិច្ចប្រជុំ នៅ​ដើម​សប្តាហ៍ នា​ខែមីនា ឆ្នាំ​២០១៩ ខាងមុខនេះ ។

លោក​បន្ដ​ថា បច្ចុប្បន្ន​ក្រោម​ការដឹកនាំ ដ៏​ត្រឹមត្រូវ របស់​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សហគមន៍​អន្ដរជាតិ​បាន​មើល​ឃើញ​ថា ប្រជាពលរដ្ឋ បាន​រួមរស់​សម្បូរ សប្បាយ ក្រោម​ដំបូល​សន្តិភាព សេរីភាព ប្រកបដោយ សុខដុមរមនា និង​គ្មាន​ការរើសអើង​ពូជ​សាសន៍ នោះ​ទេ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114