ភ្នំពេញ ៖ ជានិច្ចកាលលោកពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យលោកតែងតែនាំយកគ្រូពេទ្យឯកទេសមកព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដោយឥតយកតម្លៃ។
ជាក់ស្តែងកាលពីថ្ងៃទី២០និង២១ខែមករានេះ លោកពេជ្រ កែវមុនី បាននាំយកគ្រូពេទ្យមកពិនិត្យនិងព្យាបាលជូនលោកតា លោកយាយពិសេសប្រជាពលរដ្ឋដែលលោកកំពុងខ្វះខាតជីវភាពដោយពេលពិនិត្យព្យាបាលរួចមកលោកអភិបាលខណ្ឌក៏បានផ្តល់អំណោយរួមមានគ្រឿងឧបភោគបរិភោគនិងថវិកាបន្ថែមទៀតផង។
លោកពេជ្រ កែវមុនី បានមានប្រសាសន៍ថា សព្វថ្ងៃនេះ លោកតែងតែគិតថាសុខនិងទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខនិងទុក្ខរបស់លោកផ្ទាល់ទៀតផង។ ហើយបើសិនជាប្រជាពលរដ្ឋលោកមានសេចក្តីសុខ គឺ ធ្វើឲ្យលោកមានក្តីរីករាយប៉ុន្តែបើសិនជាប្រជាពលរដ្ឋលោកជួបទុក្ខលំបាកគឺលោកអភិបាលខណ្ឌចុះទៅជួបនិងជួយដល់លំនៅឋានប្រជាពលរដ្ឋផ្ទាល់តែម្តង។
លោកអភិបាលខណ្ឌបានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋមួយចំនួនតូចលោកមានជំងឺប្រចាំកាយ ប៉ុន្តែលោកពុំមានលទ្ធភាពទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យនោះទេដូច្នេះហើយទើបលោកអភិបាលខណ្ឌតែជំរុញដល់លោកមេភូមិ និង លោកចៅសង្កាត់ ត្រូវចុះស្រាវជ្រាវតាមមូលដ្ឋានរបស់ខ្លួនហើយបើរកឃើញមានប្រជាពលរដ្ឋជួបការលំបាក ឬ មានជំងឺគឺត្រូវរួសរាន់រាយការណ៍មកលោកអភិបាលដើម្បីលោកនាំយកគ្រូពេទ្យជំនាញចុះទៅពិនិត្យនិងព្យាបាលដល់លំនៅឋានផ្ទាល់ហើយបើសិនជាមិនបានធូរស្រាលទេ គឺលោកចាត់ចែងបញ្ជូនមកមន្ទីរពេទ្យដើម្បីព្យាបាលឲ្យទាល់តែជាសះស្បើយដោយថវិកាទិញថ្នាំគឺលោកអភិបាលជាអ្នកចំណាយទាំងស្រុង។
គួរបញ្ជាក់ថា ជានិច្ចកាលលោកពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យលោកតែងតែចុះសាកសួរសុខទុក្ខនិងនាំយកគ្រូពេទ្យទៅពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋខណៈពេលដែលលោកបានទទួលដំណឹងថា មានប្រជាពលរដ្ឋមានជំងឺផ្សេងៗដោយមិនទុក្ខឲ្យប្រជាពលរដ្ឋណាម្នាក់មានជំងឺធ្ងន់ធ្ងរនោះឡើយ៕