ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ជួញដូរ​ និង​ ប្រើប្រាស់​គ្រឿងញៀន​៤​នាក់​ ត្រូវ​នគរបាល​ស្រុក​ស្អាង​ចាប់​បង្ក្រាប​ក្រោយ​ពលរដ្ឋ​រាយការណ៍

កណ្តាល ​៖ ​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៤​នាក់ ​បាន​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋា​ប​តា​លន់​សហការ​ជាមួយ​ជំនាញ​ផែ​ក​ប្រឆាំង​គ្រឿង​ញៀន​ស្រុក​ស្អាង​ចាប់​បង្ក្រាប​និង​ដកហូត​បាន​ម្សៅ​ក្រាម​ ព​ណ៌ស​សង្ស័យ​ជា​សារធាតុ​ញៀន​ដោយ​ខុស​ច្បាប់​ចំនួន​១២​កញ្ចប់ ​ក្រោយពី​ប្រជាពលរដ្ឋ​បាន​រាយ​ការណ៍​។ កិច្ច​បង្ក្រាប​នេះ​ ធ្វើឡើង​នៅ​ថ្ងៃទី ២១ ខែ មករា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៤​និង​០០​នាទី ចំណុច ភូមិ ព្រែក​តា​ប្រាក់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល។

​លោក​វរសេនីយ៍ឯក សេង សុជាតិ ​អធិការ​នគរបាល​ស្រុក​ស្អាង​ បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ចំនួន​០៤​នាក់ (​ឃាត់ខ្លួន​) / ឈ្មោះ លី ឡា ភេទ​ប្រុស អាយុ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​សំណង់ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ព្រែក​តា​ប្រាក់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល។ ត្រូវជា​ប្អូន​របស់​ឈ្មោះ លី លាង ។ (​ជួញដូរ​) ២ / ឈ្មោះ ជួប សុវណ្ណ​រិ​ទ្ធ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ។ (​ជួញដូរ​) ៣ / ឈ្មោះ លី លាង ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ។ ធ្លាប់​ជាប់ពន្ធនាគារ​ខេត្តកណ្តាល​ចំនួន ០២​លើក ពី​បទ​រក្សាទុក​គ្រឿងញៀន​ខុសច្បាប់ កាលពី​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៦។ ត្រូវជា​បង​របស់​ឈ្មោះ លី ឡា ។ (​ប្រើប្រាស់​)
-​អ្នក​ទាំងបី មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ ព្រែក​តា​ប្រាក់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល ។ ៤ / ឈ្មោះ វុ​ធ ជឿន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ លេខ ១ ឃុំ​ពោធិ​បាន ស្រុក​កោះធំ ខេត្តកណ្តាល ។ (​ជួញដូរ​)​។​ ក្នុង​ពេល​ប្រតិបត្តិ​ការបង្ក្រាប​វត្ថុ​តាង​ចាប់យក​រួមមាន​៖ ១ / ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថា ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន ១២​កញ្ចប់ ក្នុងនោះ ធំ ០៨​កញ្ចប់ និង​តូច ០៤​កញ្ចប់។ ២ / សម្ភារៈ​វេច​ខ្ចប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។

លោក​អធិការ​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​កើតហេតុ ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុចកើតហេតុ​ខាងលើ។ ភ្លាមនោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​លន់ បាន​ចុះ​ដល់​ចំណុចកើតហេតុ ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​ឈ្មោះ វុ​ធ ជឿន បាន​រក​ឃើញ​ម្សៅ​ក្រាម​ព​ណ៌ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០៣​កញ្ចប់​តូច នៅ​នឹង​ខ្លួន រួច​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​សាកសួរ។

នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ វុ​ធ ជឿន បាន​សារភាព​ថា គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០៣​កញ្ចប់​តូច​នេះ ឈ្មោះ លី ឡា បាន​ប្រើ​ខ្លួន​យក​ទៅ​លក់​ឲ្យ​គេ ក្នុង​តម្លៃ​៨​ម៉ឺន​រៀល។

ដោយមាន​ការចូលរួម​ពី​លោក មេភូមិ ព្រែក​តា​ប្រាក់ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ លី ឡា , ឈ្មោះ លី លាង និង ឈ្មោះ ជួប សុវណ្ណ​រិ​ទ្ធ នៅក្នុង​ផ្ទះ​របស់​ឈ្មោះ លី ឡា។ បន្ទាប់មក​សមត្ថកិច្ច​នគរបាល បាន​ធ្វើ​ការ​ត្រួតពិនិត្យ​ឆែកឆេរ​លំនៅឋាន​ឈ្មោះ លី ឡា បាន​រក​ឃើញ​ម្សៅ​ក្រាម ​ពណ៌ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០៩​កញ្ចប់ ក្នុង​នោះ ធំ ០៨​កញ្ចប់ , តូច ០១​កញ្ចប់ និង​សម្ភារៈ​វេច​ខ្ចប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន រួច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​បួន​នាក់ រួម​នឹង​វត្ថុ​តាង បញ្ជូន​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​លន់ ដើម្បី​សាកសួរ។

នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ លី ឡា បាន​សារភាព​ថា គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ១២​កញ្ចប់​នេះ ខ្លួន​បាន​ទិញ​ពី​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ នៅ​ចំណុច​ផ្លូវជាតិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង តម្លៃ ៦០​ម៉ឺន​រៀល ដើម្បី​យក​មក​វេច​ខ្ចប់​លក់​បន្ត ក្នុង​០១​កញ្ចប់​ធំ តម្លៃ ២០​ម៉ឺន​រៀល និង​កញ្ចប់​តូច តម្លៃ ០៣​ម៉ឺន​រៀល។ ចំណែក​ឈ្មោះ​ជួប សុវណ្ណ​រិ​ទ្ធ​ សារភាព​ថា ខ្លួន​មក​ទិញ​គ្រឿងញៀន​ពី​ឈ្មោះ​លី ឡា​ដើម្បី​លក់​បន្ដ និង​ឈ្មោះ​លី លាង​សារភាព​ថា ខ្លួន​បាន​ប្រើប្រាស់​គ្រឿងញៀន​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​បួន​នាក់ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​តាម​បញ្ជា​លោក លាវ ស្រេង ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកណ្ដាល​នៅ​វេលា​ម៉ោង​១៧​និង​៤៥​នាទី​(​ថ្ងៃ ខែ ឆ្នាំ​ដដែល​) ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិវិធី៕