ព័ត៍មានទាន់​ហេតុការណ៏
Search

ពានរង្វាន់​Toyota Junior Cup រកឃើញ​ក្រុម​ខ្លាំង​ចំនួន​១២​ឡើងទៅ​វគ្គ​បន្ត

ការប្រកួត​ជ្រើសរើស​ជើងឯក​កុមារ​តូយ៉ូតា​កម្ពុជា (Toyota Junior Cup) សម្រាប់​ឆ្នាំ​២០១៨ បាន​រកឃើញ​ក្រុម​ឈាន​ដល់​ការប្រកួត​វគ្គ​១២​ក្រុម​ចុងក្រោយ​ហើយ បន្ទាប់ពី​បាន​ឆ្លងកាត់​ការប្រកួត​ជម្រុះ​ក្រុម​ទាំង​២៤​ក្រុម ចំនួន ២​ថ្ងៃ​កាលពី​ថ្ងៃទី​១៩-២០ ខែមករា ឆ្នាំ ២០១៩ ថ្មីៗ​នេះ​នៅ​ទីលាន​សាលា AUPP ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ចុង​សប្ដាហ៍​នេះ​។

​គណៈកម្មការ​ប្រកួត​បា​ន​ស្វែង​រកឃើញ​ក្រុម​ដែល​មាន​ឈ្មោះ​ឡើងទៅ​ជុំ​បន្ត​ទាំង​១២​ក្រុម​មានដូចជា​សាលា​ឫស្សីកែវ​, សាលា AIS, សាលា Westline, ទួល​ស្វាយព្រៃ​, សាលា​ចតុមុខ និង សាលា Janesana,​ព្រែក​ព្នៅ​, សាលា មជ្ឈមណ្ឌល AI, សាលា​ព្រះ​នរោត្តម​, សាលា​ទួលស្លែង សាលា​សំពៅ​មាស និង​សាលា Northline​។ ក្រុម​ទាំងអស់​ត្រូវធ្វើ​ការប្រកួត​ដណ្តើម​ជើងឯក​នៅ​ថ្ងៃទី​២៧ ខែមករា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​។

សូម​រំលឹក​ថា ​ពានរង្វាន់​បាល់ទាត់​កម្រិត​កុមារ​ខាងលើ​នេះ​ គឺ​កើតចេញពី​ការសហការ​រវាង​ក្រុមហ៊ុន Toyota Cambodia ជាមួយ​ស្ថាប័ន​កីឡា GFA Soriya ដៃគូ​ឧបត្ថម្ភ​និង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លើក​ទី​៣​នៅ​កម្ពុជា​។ ចំពោះ​ក្រុម​យុវជន​មកពី​សាលារៀន​សុវណ្ណ​ភូមិ ជា​ម្ចាស់​ជើងឯក​ពានរង្វាន់​Toyota Cambodia Junior Cup កាលពី​ឆ្នាំ​២០១៧ កន្លងទៅ​។

យោង​តាម​តំណាង​របស់ GFA Soriya បាន​បញ្ជាក់​ថា ​ការរៀបចំ​កម្មវិធី​ប្រកួត​ពានរង្វាន់​ជើងឯក​កុមារ​នេះ​ ត្រូវ​បាន​បង្កើតឡើង​ក្នុង​គោលបំណង ជួយ​បង្កើន​ប្រសិទ្ធភាព​នៃ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា ឲ្យ​រីកចម្រើន ដោយ​ចាប់ផ្តើម​ពី​ការបណ្តុះបណ្តាល​កុមារ និង​ថ្នាល​យុវជន​ដើម្បី​អភិវឌ្ឍន៍​នូវ​ជំនាញ​របស់​ពួកគេ​ឲ្យ​កាន់តែ​ប្រសើរឡើង ក៏ដូចជា​ជួយ​ឲ្យ​ពូក​គាត់​សម្រេច​គោលបំណង​ដែល​ចង់​ក្លាយជា​កីឡាករ​ឆ្នើម​នៅ​ថ្ងៃ​អនាគត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114