សេដ្ឋកិច្ច
ប្រធាន CRF៖ ពូជអង្ករផ្ការំដួលខ្មែរ ជាពូជបុរាណពីដូនតា នៅតែរក្សាបានគុណភាពល្អ
លោកឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានគូសបញ្ជាក់ថា ថ្វីដ្បិតពូជអង្ករផ្ការំដួល ជាពូជពីបុរាណបន្សល់មកពីដូនតា ប៉ុន្តែពូជនេះគុណភាពនៅតែល្អមិនសាបសូន្យដដែល។ លោកឧកញ៉ា បានលើកឡើងបែបនេះក្រោយពេលដែលកម្ពុជាបានឈ្នះពានរង្វាន់ជាអង្ករល្អប្រណិតល្អផ្តាច់គេ លើពិភពលោក ជាលើកទី៧។

ថ្លែងប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី១០ ខែវិច្ឆិកា នេះថា លោកឧកញ៉ា ឡាយ ឈុនហួរ បានមានប្រសាសន៍ថា នេះគឺជាលើកទី៧ ដែលកម្ពុជាបានជាប់ពានរង្វាន់អង្ករល្អផ្តាច់គេលើពិភពលោក។ ឆ្នាំនេះ កម្ពុជាបានជ្រើសរើសយកស្រូវប្រភេទផ្ការំដួលដែលយើងបានប្រមូលសម្រិតសម្រាំងពីកសិករដើម្បីទៅប្រកួតប្រជែង។
លោកឧកញ៉ា បានសង្កត់ធ្ងន់ថា «ថ្វីដ្បិតតែកម្ពុជាយើង ពូជផ្ការំដួល ជាពូជពីបុរាណបន្សល់មកដូនតាហើយក្តី ប៉ុន្តែពូជនេះមិនសាបសូន្យនោះទេ គុណភាពនៅតែល្អប្រណិតដដែល»។

«ដូច្នេះហើយការឈ្នះពានរង្វាន់លើកទី៧ នេះ គឺជាមោទនភាពខ្លាំងរបស់ជាតិ ហើយដូចយើងបានឃើញហើយឆ្នាំនេះតម្លៃស្រូវបានធ្លាក់យ៉ាងខ្លាំងមិនថាតែប្រទេសកម្ពុជានោះទេ សូម្បីតែបណ្តាប្រទេសផ្សេងៗក៏មានការធ្លាក់ថ្លៃដូចគ្នាដែរ ជាពិសេសស្រូវដែលយកមកផលិតជាអង្ករសធម្មតា»។ លោកឧកញ៉ា បន្ថែមបែបនេះ។
ជាក់ស្តែង សូម្បីតែប្រភេទស្រូវក្រអូបខ្លះក៏មានការធ្លាក់ចុះយ៉ាងខ្លាំង ដោយឡែកសម្រាប់ផ្ការំដួលនេះតម្លៃទាបជាងឆ្នាំមុន អាចក្នុងរង្វង់ ១០% ទៅ ១១% ធៀបនឹងឆ្នាំ២០២៤ ប៉ុន្តែតម្លៃនេះមិនអាចធៀបនឹងឆ្នាំ២០២២ បាននោះទេ ព្រោះតម្លៃស្រូវមានការខ្ពស់ខ្លាំង។

ឆ្នាំដែលកម្ពុជាឈ្នះពានរង្វាន់ជាអង្ករល្អប្រណិតល្អផ្តាច់គេ លើពិភពលោក ទាំង ៧ លើករួមមាន លើកទី១ នៅឆ្នាំ២០១២, លើកទី២ នៅឆ្នាំ២០១៣ , លើកទី៣ នៅឆ្នាំ២០១៤, លើកទី៤ នៅឆ្នាំ២០១៨, លើកទី៥ នៅឆ្នាំ២០២២, លើកទី៦ នៅឆ្នាំ២០២៤, និងលើកទី៧ នៅឆ្នាំ២០២៥។
ការឈ្នះពានរង្វាន់នេះ គឺបានមកពីការគិតខំប្រឹងប្រែងរបស់រប្រជាកសិករកម្ពុជា ដែលបានចូលរួមខិតខំប្រឹងប្រែងផលិតអង្ករកម្ពុជា ជំរុញធ្វើយ៉ាងណាឲ្យមានគុណភាពខ្ពស់រហូតមានការទទួលស្គាល់ពីអន្តរជាតិនូវគុណតម្លៃ និងគុណភាពនៃអង្ករកម្ពុជារហូតមក៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


