ព័ត៌មានជាតិ
កម្ពុជា-អង់គ្លេស ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ និងបង្កើនភ្ញៀវទេសចរវាងប្រទេសទាំងពីរ
ក្នុងពិព័រណ៍ទេសចរណ៍ពិភពលោក (World Travel Market) នៅទីក្រុងឡុងដ៏ នៅចក្រភពអង់គ្លេស ភាគីកម្ពុជា-អង់គ្លេស បានប្តេជ្ញារួមគ្នានៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងបង្កើនភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យបានកាន់តែច្រើនបន្ថែមទៀត។

នាឱកាសដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍ពិភពលោក (World Travel Market) នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោកស្រី Stephanie Peacock រដ្ឋមន្រ្តីកីឡា ទេសចរណ៍ សង្គមស៊ីវិល និងយុវជននៃចក្រភពអង់គ្លេស អំពីកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍រវាងកម្ពុជា និងចក្រភពអង់គ្លេស។
ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្លានេះ ព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស ឯកភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី បានអញ្ជើញលោកស្រីរដ្ឋមន្ត្រីមកទស្សនកិច្ចនៅកម្ពុជាដើម្បីជ្រាបពីសភាពការណ៍ពិត កត្តាសុខសន្តិភាព សុវត្ថិភាពទេសចរណ៍ សក្តានុពលទេសចរណ៍កម្ពុជាដ៏សំបូរបែប ពិសេសប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌពិភពលោក និងអាកាសយានដ្ឋានអន្តរជាតិតេជោដែលជាប់ចំណាត់ថ្នាក់ទី៩ ក្នុងពិភពលោក និងបានរៀបចំប្លង់ស្ថាបត្យកម្មដោយស្ថាបត្យករអង់គ្លេស។ លោកស្រីរដ្ឋមន្រ្តី បានឯកភាពនឹងអញ្ជើញមកទស្សនាកិច្ចនៅកម្ពុជា។

សូមជម្រាបថា នៅក្នុងរយៈពេល ៩ ខែ (មករា-កញ្ញា) ឆ្នាំ ២០២៥ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤,៣ លាននាក់ ធ្លាក់ចុះ ៨,៨% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជាង ៤,៣ លាននាក់ ទេសចរណ៍ថៃឈរនៅលំដាប់លេខរៀងទី១ ចំនួនជាង ៩៧ ម៉ឺននាក់ ធ្លាក់ចុះ ៣៥,៩% វៀតណាមជាង ៩០ ម៉ឺននាក់ ធ្លាក់ចុះ ជិត ៧% ចិន ៨៨ ម៉ឺននាក់ កើន ៤៦,៣% អាមេរិកជាង ១៤ ម៉ឺននាក់ ធ្លាក់ចុះ ១,៦% កូរ៉េជាង ១២ ម៉ឺននាក់ ធ្លាក់ចុះជិត ១០,៨%៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២០ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


