សន្តិសុខសង្គម
អភិបាលខណ្ឌឬស្សីកែវ៖ ការដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ នឹងជួយបង្កើនសុវត្ថិភាព ជាពិសេសជួយលើកកម្ពស់សោភ័ណភាពទីក្រុង
លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ លើកឡើងថា ការដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវនៅតាមផ្លូវសាធារណៈ នឹងជួយបង្កើនសុវត្ថិភាពចរាចរណ៍នៅពេលយប់ កាត់បន្ថយហានិភ័យគ្រោះថ្នាក់ផ្សេងៗ និងជាពិសេសជួយលើកកម្ពស់សោភ័ណភាពរបស់ទីក្រុងកាន់តែមានសម្រស់ស្រស់ស្អាត។ ការដាក់បង្គោលភ្លើងបំភ្លឺផ្លូវនេះ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍សុវត្ថិភាពទេ ប៉ុន្តែថែមទាំងជួយបង្កើតបរិយាកាសសម្រាប់រស់នៅផងដែរ។

ការលើកឡើងរបស់អភិបាលខណ្ឌឬស្សីកែវនេះ ធ្វើឡើងនៅពេលលោកដឹកនាំក្រុមការងារចុះពិនិត្យដំណើរការវាស់វែង និងកំណត់ទីតាំងដាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ តាមបណ្តោយផ្លូវលេខ ១៣០០ ចាប់ពីកំណាត់ផ្លូវមុខបុរីអង្គរ ដល់មហាវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ កាលពីល្ងាច ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការចុះពិនិត្យនេះ មានគោលបំណងដើម្បីធានាថា ការដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ នឹងអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ ស្របតាមផែនការអភិវឌ្ឍន៍សាធារណៈ និងបំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក សេង វុទ្ធី ជាប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវលេខ១៣០០ សម្ដែងការរីករាយដែលរដ្ឋបាលខណ្ឌបានយកចិត្តទុកដាក់ដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ខណៈកន្លងទៅកំណាត់ផ្លូវមួយនេះគ្មានភ្លើងបំភ្លឺភ្លូវ ងងឹត ពេលយប់មិនសូវមានអ្នកហ៊ានដើរចេញក្រៅនោះទេ តែឥឡូវមានភ្លើងបំភ្លឺ នឹងងាយស្រួលសម្រាប់ពលរដ្ឋទាំងអស់គ្នា។ ពលរដ្ឋរូបនេះបាន បន្ថែមថា ការដាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈតាមបណ្តោយផ្លូវលេខ១៣០០ គឺជាផ្នែកមួយនៃការអភិវឌ្ឍន៍សាធារណៈ និងការយកចិត្តទុកដាក់ពីអាជ្ញាធរដែនដែនដី៕
អត្ថបទ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


