ព័ត៌មានអន្ដរជាតិ
ព្យុះទីហ្វុង Fung-wong នៅហ្វីលីពីន សម្លាប់មនុស្ស៨នាក់ និង១,៤លាននាក់ផ្លាស់ទីលំនៅ
ព្យុះទីហ្វុង Fung-wong បានបោកបក់ចេញពីភាគពាយ័ព្យនៃប្រទេសហ្វីលីពីនកាលពីថ្ងៃចន្ទ បន្ទាប់ពីបានបង្កជាទឹកជំនន់ និងការរអិលបាក់ដី ដែលសម្លាប់មនុស្សយ៉ាងហោចណាស់៨នាក់ និងបង្ខំឲ្យប្រជាជនជាង១,៤លាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។

យោងតាមទីភ្នាក់ងារព័ត៍មាន AP ព្យុះដែលបានផ្តាច់ថាមពលអគ្គិសនីនៅខេត្តជាច្រើនរបស់ហ្វីលីពីន កំពុងធ្វើដំណើរទៅភាគពាយ័ព្យឆ្ពោះទៅកោះតៃវ៉ាន់ បន្ទាប់ពីបានបោកបក់នៅក្នុងខេត្ត Aurora កាលពីល្ងាចថ្ងៃអាទិត្យ ជាព្យុះទីហ្វុងដែលមានកម្លាំងបក់ដល់ទៅ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង និងល្បឿនខ្យល់កន្ត្រាក់រហូតដល់២៣០គីឡូម៉ែត្រក្នុងមួយម៉ោង។
អាជ្ញាធរបាននិយាយថា ព្យុះទីហ្វុងបានចុះខ្សោយ ខណៈដែលវាឆ្លងកាត់តំបន់ភ្នំភាគខាងជើង និងវាលទំនាបរបស់ប្រទេស ប៉ុន្តែនៅតែបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។ យ៉ាងហោចណាស់ភូមិចំនួន១៣២នៅភាគខាងជើងកោះ Luzon ត្រូវបានជន់លិច ហើយផ្ទះប្រហែល១០០០ខ្នងត្រូវបានខូចខាត។
ក្នុងចំណោមជនរងគ្រោះមានកុមារ៣នាក់ដែលស្លាប់ក្នុងការបាក់ដីនៅតំបន់ Nueva Vizcaya និងមនុស្សចាស់ម្នាក់ដែលស្លាប់ក្នុងបំណាក់ដីនៅតំបន់ Mountain Province។ អ្នកភូមិ២នាក់ក៏ត្រូវបានសម្លាប់ និង២នាក់ទៀតបាត់ខ្លួនក្នុងហេតុការណ៍បំណាក់ដីដាច់ដោយឡែកគ្នានៅក្នុងខេត្ត Kalinga។
យោងតាមការិយាល័យការពារជនស៊ីវិល មនុស្សជាង៣១៨ ០០០នាក់នៅតែស្ថិតក្នុងមជ្ឈមណ្ឌលជម្លៀស គិតត្រឹមថ្ងៃចន្ទទី១០វិច្ឆិកា។
ប្រធានាធិបតី Ferdinand Marcos Jr. បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន មុនពេលព្យុះនេះទៅដល់ បន្ទាប់ពីការបំផ្លិចបំផ្លាញពីព្យុះទីហ្វុងមួយទៀតហៅថា Kalmaegi ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់២២៤នាក់។
ជើងហោះហើរ សាលារៀន និងការិយាល័យរដ្ឋាភិបាលត្រូវបានផ្អាកនៅទូទាំងតំបន់ដែលរងផលប៉ះពាល់ ខណៈដែលកំពង់ផែត្រូវបានបិទ ដែលធ្វើឲ្យអ្នកដំណើរជាង៦៦០០នាក់ជាប់គាំង។
ក្រុមមន្ត្រីបានព្រមានថា ទោះបីជាព្យុះ Fung-wong ផ្លាស់ទីទៅឆ្ងាយក៏ដោយ ភ្លៀងធ្លាក់ខ្លាំងនៅតែអាចបង្កឲ្យមានទឹកជំនន់ និងការបាក់ដីបន្ថែមទៀតនៅភាគខាងជើងកោះ Luzon រួមទាំងនៅរដ្ឋធានីម៉ានីលផងដែរ៕




ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


