ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ដោយលិចទូក កើនដល់ ២១នាក់ ខណៈជោគវាសនាមនុស្សជាង២៣០នាក់ នៅមិនទាន់ដឹង
អាជ្ញាធរនៅប្រទេសម៉ាឡេស៊ី-ថៃ បានរកឃើញសាកសពយ៉ាងហោចណាស់ ២១នាក់បន្ថែមទៀត ខណៈពេលដែលពួកគេកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតប្រហែល២៣០ នាក់ផ្សេងទៀត កំពុងបាត់ខ្លួនដោយសារហេតុការណ៍ក្រឡាប់ទូក។ នេះបើយោងតាមការលើកឡើងរបស់ប៉ូលិស និងមន្ត្រីសមុទ្រ កាលពីថ្ងៃចន្ទ ទី១០ វិច្ឆិកា ។

តាមរបាយការណ៍ពី Reuters មន្ត្រីបាននិយាយថា ទូកក្រឡាប់នេះបានដឹកជនអន្តោប្រវេសន៍ប្រហែល ៧០នាក់ ភាគច្រើនត្រូវបានគេជឿថា ជាជនជាតិរ៉ូហ៊ីងយ៉ា ដែលរងទុក្ខបុកម្នេញក្នុងប្រទេសមីយ៉ាន់ម៉ា ទើបបណ្ដាលឲ្យពួកគេព្យាយាមលួចចូលម៉ាឡេស៊ី ប៉ុន្តែទូកនោះបានក្រឡាប់នៅជិតកោះ Tarutao លើដែនទឹកថៃ កាលពីបួនថ្ងៃមុន។
លោក Romli Mustafa នាយកទីភ្នាក់ងារអនុវត្តច្បាប់សមុទ្រម៉ាឡេស៊ី (MMEA) នៅភាគខាងជើងរដ្ឋ Kedah និង Perlis បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន៥បន្ថែមទៀតនៅថ្ងៃចន្ទ ដោយមិនបានបង្ហាញសញ្ជាតិ ឬជនជាតិឡើយ។ ចំណែកឯមនុស្ស៧នាក់ដែលបានរកឃើញនៅចុងសប្តាហ៍នេះ សុទ្ធតែត្រូវបានកំណត់អត្តសញ្ញាណថាជាជនជាតិរ៉ូហ៊ីងយ៉ា។
លោកបាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះត្រូវបានគេរំពឹងថា នឹងមានរយៈពេលប្រាំពីរថ្ងៃ អាស្រ័យលើការរកឃើញបន្ថែម និងអាកាសធាតុ។ យ៉ាងហោចណាស់មាននាវាចំនួន១២ គ្រឿងកំពុងស្វែងរកអ្នករស់រានមានជីវិតនៅក្នុងតំបន់ប្រហែល ២៥០ ម៉ាយល៍សមុទ្រការ៉េ ដែលមានទំហំប្រហាក់ប្រហែលនឹងទីក្រុងរដ្ឋសិង្ហបុរីដែរ។
ដោយឡែក យោងទៅតាមអ្នកនៅរស់រានមានជីវិត ពួកគេបានចេញដំណើរពីប្រទេសមីយ៉ាន់ម៉ានៅលើកប៉ាល់ធំមួយ ដែលដឹកមនុស្សប្រហែល ៣០០នាក់ ហើយបានអណ្តែតនៅលើសមុទ្រអស់រយៈពេលជិតមួយខែ។ ជនរងគ្រោះមួយចំនួនបាននិយាយថា កប៉ាល់មេបានលិច អ្នកខ្លះទៀតនិយាយថា ក្រុមនេះត្រូវបានបែងចែកជាទូកតូចៗចំនួនបី ហើយមួយក្នុងចំណោមពួកគេបានជួបគ្រោះថ្នាក់។
គួរបញ្ចាក់ដែរថា ជនជាតិរ៉ូហ៊ីងយ៉ាត្រូវបានគេធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយមនុស្សរាប់ពាន់នាក់បានប្រថុយជីវិតរបស់ពួកគេជារៀងរាល់ឆ្នាំ ដើម្បីរត់គេចពីការគាបសង្កត់ និងសង្គ្រាមស៊ីវិល ដែលជារឿយៗជិះលើទូកបណ្ដោះអាសន្ន។ នៅឆ្នាំ ២០២៤ ជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ៦៥៧នាក់បានស្លាប់នៅក្នុងដែនទឹកនៃតំបន់នេះ នេះបើយោងតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ស្លាប់៧នាក់ និងបាត់ខ្លួនរាប់រយ ក្រោយទូកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា លិចក្នុងសមុទ្រថៃ-ម៉ាឡេស៊ី
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


