ព័ត៌មានអន្ដរជាតិ
ត្រាំ ព្រមានពី «មហន្តរាយសេដ្ឋកិច្ច» អាមេរិក បើតុលាការកំពូលប្រឆាំងពន្ធរបស់លោក
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃចន្ទ (១០ វិច្ឆិកា) ថា សហរដ្ឋអាមេរិកនឹងប្រឈមមុខនឹងគ្រោះមហន្តរាយសេដ្ឋកិច្ច និងសន្តិសុខជាតិ ប្រសិនបើតុលាការកំពូលសម្រេចប្រឆាំងចំណាត់ការពន្ធគយលើទំនិញនាំចូលរបស់លោក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការថ្លែងបែបនេះ ធ្វើឡើងក្រោយពីលោក ត្រាំ កាលពីថ្ងៃអាទិត្យ បានប្ដេជ្ញាផ្ដល់ប្រាក់ ២ ០០០ ដុល្លារ/ម្នាក់ ទៅកាន់ពលរដ្ឋអាមេរិកដែលមានប្រាក់ចំណូលទាប និងមធ្យម ដោយប្រើប្រាស់ថវិកា ដែលប្រមូលបានពីពន្ធ។ ក្រៅពីនេះ ចំណូលដដែល ក៏នឹងប្រើប្រាស់ដើម្បីកាត់បន្ថយបំណុលជាតិរបស់អាមេរិកផងដែរ។
ក្នុងអំឡុងពេលនៃការជជែកវែកញែកផ្ទាល់មាត់កាលពីសប្តាហ៍មុន លើសំណុំរឿងពន្ធគយ ចៅក្រមតុលាការកំពូល បានវែកញែកទៅលើសិទ្ធិអំណាចរបស់លោក ត្រាំ ក្នុងការដាក់ពន្ធគយក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិឆ្នាំ ១៩៧៧ (IEEPA) ដែលមិនបានចែងអំពីពន្ធគយ។ ប្រសិនបើតុលាការសម្រេចប្រឆាំងពន្ធត្រាំ ដោយរាប់ទុកថាវាខុសច្បាប់នោះ នោះរដ្ឋបាលអាមេរិកអាចនឹងត្រូវសងប្រាក់ត្រឡប់ទៅក្រុមហ៊ុននាំចូល ដែលបានបង់ពន្ធខ្ពស់ថ្មី នាពេលកន្លងមក។
លោកស្រីចៅក្រម Amy Coney Barrett បានព្រមានថា វាអាចជា«ការរញ៉េរញ៉ៃ» មួយសម្រាប់តុលាការក្នុងការដោះស្រាយការសងប្រាក់វិញសម្រាប់អ្នកនាំចូលរបស់អាមេរិកដែលបានបង់ពន្ធរួច ។ មកទល់ពេលនេះ តុលាការកំពូលអាមេរិកមិនទាន់សម្រេចទេ ខណៈរ៉យទ័ររាយការណ៍ថា បើ ត្រាំ ចាញ់ នោះក្រុមហ៊ុនអាមេរិកអាចនឹងទទួលសំណងជាង ១០០ ប៊ីលានដុល្លារ(សរុប) ដែលខ្លួនបានបង់ពន្ធមកវិញ។
លោក ត្រាំ បានច្រានចោលនូវរបាយការណ៍តួលេខ ដែលត្រូវសងទៅវិញនេះ ថាមិនត្រឹមត្រូវ ព្រោះវាមានចំនួនលើសពី ២ ទ្រីលានដុល្លារ ពីចំណូលពន្ធគយ និងការវិនិយោគ។ លោកថ្លែងយ៉ាងដូច្នេះថា៖ «វានឹងមានគ្រោះមហន្តរាយសេដ្ឋកិច្ច។ វានឹងក្លាយជាគ្រោះមហន្តរាយសន្តិសុខជាតិ ប្រសិនបើយើងចាញ់ក្តីនៅតុលាការកំពូល»៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


