កីឡា
លោក តិក ប៊ុនវី រំពឹងខ្ពស់លើកីឡាករកាយវប្បកម្មកម្ពុជាអាចដណ្ដើមមេដាយពិភពលោកជាថ្មីជូនប្រទេសជាតិ
លោក តិក ប៊ុនវី តំណាងសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា ដាក់ក្ដីរំពឹងខ្ពស់លើកីឡាករកម្ពុជាថាអាចនឹងដណ្ដើមបានមេដាយកម្រិតពិភពលោកនេះជាថ្មីទៀតជូនកម្ពុជាក្នុងការប្រកួតជ្រើសរើសជើងឯកពិភពលោក លើកទី១៦ ឯប្រទេសឥណ្ឌូណេស៊ីនេះ។

ក្រុមកីឡាករកាយវប្បកម្មចេញទៅប្រកួត
លោក តិក ប៊ុនវី ដែលជាគ្រូបង្វឹក និងជាប្រធានប្រតិភូដឹកនាំកីឡាករបានឲ្យដឹងថា សម្រាប់ក្រុមកីឡាកាយវប្បកម្មកម្ពុជាគឺបានហ្វឹកហាត់ត្រៀមខ្លួនជាយូរមកហើយចំពោះការប្រកួតជ្រើសរើសជើងឯកពិភពលោកនៅឯប្រទេសឥណ្ឌូណេស៊ីនេះ។

ក្រុមកីឡាករកាយវប្បកម្មចេញទៅប្រកួត
កីឡាករទាំងពីររូបដែលសហព័ន្ធជ្រើសរើសយកទៅប្រកួតនេះគឺត្រូវបានត្រួតពិនិត្យតាមដាន និងវាស់ស្ទង់សមត្ថភាពមើលឃើញថាល្អលេចធ្លោជាងគេប្រកបដោយបទពិសោធច្រើនផង និងមានសក្កានុពល។ តាមរយៈសមត្ថភាពល្អ និងការហ្វឹកហាត់បានដិតដល់ផងនោះក្នុងនាមសហព័ន្ធជឿជាក់ថាក្នុងការប្រកួតមួយនេះអាចនឹងទទួលបានមេដាយជាថ្មីទៀតជូនជាតិមាតុភូមិ។ កន្លងទៅក្រុមជម្រើសជាតិកម្ពុជាធ្លាប់ឈ្នះមេដាយពិភពលោកនេះរហូតដល់ទៅ ៣គ្រឿងរួចមកហើយ។

កម្មវិធីប្រកួត
បញ្ជាក់ដែរថា សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករចំនួន ៥រូបទៅចូលរួមការប្រកួតជ្រើសរើសជើងឯកពិភពលោក លើកទី១៦ នៅឯប្រទេសឥណ្ឌូណេស៊ី។ ការប្រកួតនេះធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ ១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ គិតមកដល់ពេលនេះមានប្រទេសចូលរួមប្រមាណ ៤០ប្រទេសហើយក្នុងការប្រកួតប្រជែងមេដាយមួយនេះ។ ប្រតិភូដែលដឹកនាំដោយលោក តិក ប៊ុនវី គ្រូបង្វឹកដោយលោកស្រី អេមី សារីរ៉ុម កីឡាករ ស្រ៊ិន រាជ្យ កីឡាករ តាំង សំបូរ បានចេញដំណើរទៅប្រទេសឥណ្ឌូណេស៊ីហើយកាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ៕

ក្រុមកីឡាករកាយវប្បកម្មចេញទៅប្រកួត
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


