ព័ត៌មានជាតិ
កម្លាំងអនុវត្តច្បាប់កម្ពុជា និងកូរ៉េ ចាប់ដៃគ្នាក្នុងការបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ
អគ្គស្នងការដ្ឋាននគរបាលជាតិ និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ ចាប់ដៃគ្នាក្នុងកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online Scams) ដែលកើតមាននៅក្នុងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង។

កិច្ចសហប្រតិបត្តិការនេះ គឺធ្វើឡើងតាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ ក្នុងការបង្កើតក្រុមការងាររួមមួយរវាងកម្ពុជា និងកូរ៉េ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននានា រាប់ទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាប់ពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា។
MOU រវាងប៉ូលិសជាតិកម្ពុជា និងប៉ូលិសជាតិកូរ៉េពេលនេះ គឺជាការបោះជំហានទៅមុខប្រកបដោយទំនុកចិត្ត និងភាពប្រាកដនិយមសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ។

ក្នុងជំនួបពិភាក្សាការងារនៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ស សុខា រដ្ឋមន្ត្រីមហាផ្ទៃ និងលោក Cho Hyun រដ្ឋមន្រ្តីការបរទេសកូរ៉េ បានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងអនុវត្តច្បាប់រវាងភាគីទាំងពីរ ពិសេសការផ្ដល់កិច្ចសហការផ្លាស់ប្ដូរព័ត៌មាន និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្ក្រាបបទល្មើសដែលកើតមាននៅកម្ពុជា និងកូរ៉េ រួមទាំងនៅបណ្ដាប្រទេសផ្សេងទៀតក្នុងនោះក៏មានការទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ។

លោក ស សុខា បានអរគុណដល់រដ្ឋាភិបាលកូរ៉េ ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហការល្អ ដើម្បីរួមចំណែកក្នុងបុព្វហេតុនៃការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនារយៈពេលកន្លងមក បានកាន់តែប្រសើរឡើងថែមទៀត។
ជាការឆ្លើយតប លោក Cho Hyun រដ្ឋមន្រ្តីការបរទេសកូរ៉េ បានបង្ហាញក្ដីសង្ឃឹមជឿជាក់ថា ទំនាក់ទំនងរវាងក្រសួងទាំងពីរ នឹងបន្តរីកលូតលាស់ជាលំដាប់ បង្កលក្ខខណ្ឌកាន់តែសមស្របដល់ការបំពេញបេសកកម្មពង្រឹងការអនុវត្តច្បាប់ សំដៅរួមចំណែកសម្រេចឱ្យបានជោគជ័យនូវគម្រោង និងផែនការសហប្រតិបត្តិការនានា ដែលស្ថាប័នទាំងពីរបានផ្តួចផ្តើម ជាពិសេសការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េតែម្ដង។

ភាគីទាំងពីរបានប្ដេជ្ញាចិត្តក្នុងការបន្តពង្រីកចំណងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដោយសង្ឃឹមថា ប្រទេសទាំងពីរ នឹងត្រូវបន្តពង្រឹងពង្រីកឥតឈប់ឈរទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


