ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ជម្លៀសមនុស្សជាង៣០០០នាក់ចេញ មុនពេលព្យុះទីហ្វុង Fung-wong ទៅដល់
តៃវ៉ាន់បានចេញការព្រមាន និងជម្លៀសអ្នកស្រុកជាង៣០០០នាក់នាថ្ងៃអង្គារទី១១ខែវិច្ឆិកានេះ ខណៈដែលព្យុះទីហ្វុង Fung-wong កំពុងបោកបក់មកឆ្នេរសមុទ្រភាគខាងត្បូងរបស់កោះ ដោយនាំមកនូវការគំរាមកំហែងនៃភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់។

យោងតាមរ៉យទ័រ ព្យុះដែលបានចុះខ្សោយបន្ទាប់ពីវាយលុកប្រទេសហ្វីលីពីន និងសម្លាប់មនុស្ស៨នាក់នោះ ត្រូវបានគេរំពឹងថានឹងបោកបក់នៅជិតទីក្រុងកំពង់ផែ Kaohsiung នៅថ្ងៃពុធ មុនពេលឆ្លងកាត់ភាគខាងត្បូងកោះតៃវ៉ាន់ និងចេញតាមតំបន់ភាគខាងកើត Taitung និង Hualien។
អាជ្ញាធរបានបញ្ជាឲ្យមានការជម្លៀសនៅក្នុងស្រុក និងទីក្រុងចំនួនបួន ដោយបានផ្លាស់ទីមនុស្សសរុបចំនួន៣៣៣៧នាក់ទៅកាន់តំបន់មានសុវត្ថិភាព។ ទីប្រជុំជន Guangfu ក្នុងទីក្រុង Hualien ដែលមានមនុស្ស១៨នាក់បានស្លាប់ដោយសារទឹកជំនន់ ក្នុងអំឡុងពេលព្យុះទីហ្វុងកាលពីខែកញ្ញា គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវជម្លៀសចេញ។
សាលារៀន និងការិយាល័យនានាត្រូវបានបិទនៅថ្ងៃអង្គារនេះនៅក្នុងទីក្រុង Hualien និងទីក្រុង Yilan ខណៈដែលក្រុមមន្ត្រីបានព្រមានអំពីបំណាក់ដីដែលអាចកើតមាន និងការចាល់ទឹកទន្លេ។
លោកប្រធានាធិបតី Lai Ching-te បានជំរុញពលរដ្ឋឲ្យនៅឆ្ងាយពីភ្នំ តំបន់ឆ្នេរ និងតំបន់ដែលមានហានិភ័យខ្ពស់ ដោយនិយាយថា សុវត្ថិភាពគួរតែជាអាទិភាពកំពូល។
ក្រុមអ្នកឧតុនិយមបានប្រកាសថា ភាគខាងជើងកោះតៃវ៉ាន់ រួមទាំងទីក្រុង Hsinchu ដែលជាទីតាំងរបស់ក្រុមហ៊ុនផលិតបន្ទះឈីប TSMC ដ៏សំខាន់ នឹងមិនរងផលប៉ះពាល់ដោយសារព្យុះនោះទេ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


