ព័ត៌មានជាតិ
ផ្លូវ និងស្ពានឆ្លងព្រែកវាងក្រុងកំពត ប្រវែងសរុបជិត១០គីឡូម៉ែត្រ នឹងលេចរូបរាងនៅពេលខាងមុខ ដើម្បីបម្រើដល់ពហុវិស័យ
ផ្លូវ និងស្ពានឆ្លងព្រែកវាងក្រុងកំពតដែលមានប្រវែងសរុបជិត ១០ គីឡូម៉ែត្រ កាត់តាមឆ្នេរកោះស្មៅ នឹងលេចរូបរាងឆាប់ៗនៅពេលខាងមុខ ដើម្បីបម្រើដល់ពហុវិស័យ ពិសេសដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត។ នេះជាការលើកឡើងរបស់លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ និងស្ពានឆ្លងក្រវ៉ាត់ក្រុងកំពត ដែលបានរៀបចំធ្វើឡើងនៅឆ្នេរកោះស្មៅដែលស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូខេត្តកំពត នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

លោកអភិបាលខេត្តមានប្រសាសន៍ថា ផ្លូវ និងស្ពានក្រវ៉ាត់ក្រុងដែលមានប្រវែងសរុបជិត ១០ គីឡូម៉ែត្រនេះ ជាអំណោយ និងកេរដំណែលជាអមតរបស់ប្រមុខរាជរដ្ឋាភិបាល ផ្តល់ជូនដល់ប្រជាពលរដ្ឋខេត្តកំពត។ ក្រោយពេលសាងសង់រួច ផ្លូវ និងស្ពានដែលអាចធ្វើដំណើរឆ្លងកាត់ទាំងខាងក្រោម និងខាងលើមួយនេះ នឹងបម្រើដល់ពហុវិស័យ។

ប្រជាពលរដ្ឋ និងក្រុមយុវជន បានសម្តែងទឹកចិត្តត្រេកអរយ៉ាងខ្លាំង ក្នុងពេលពួកគេចូលរួមពិធីបើកការដ្ឋាន ហើយថាចាប់តាំងពីលោក ម៉ៅ ធនិន មកដឹកនាំខេត្តកំពត ខេត្តមានភាពរីកចម្រើន សប្បូរសប្បាយ សមិទ្ធផលទេសចរណ៍ល្អឯកជាច្រើនបានលេចចេញរូបរាងជាបន្តបន្ទាប់ ធ្វើឲ្យខេត្តកំពតល្បីទាំងក្នុងប្រទេស ក្នុងតំបន់អាស៊ាន និងពិភពលោក។

ជាក់ស្តែង តំបន់កោះស្មៅពីមុនគ្មានឆ្នេរកម្សាន្តទេ ថែមទាំងមានពលរដ្ឋប្រមាណជា ១៧ គ្រួសារទន្ទ្រានយកដីមាត់ព្រែក ធ្វើជាកម្មសិទ្ធិទៀតផង។ ប៉ុន្តែថ្ងៃនេះ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់លោកអភិបាលខេត្ត តំបន់កោះស្មៅមានឆ្នេរខ្សាច់កម្សាន្តដ៏ស្រស់ស្អាត ថែមទាំងនឹងមានស្ពានដ៏ទាក់ទាញមួយបន្ថែមទៀត ក្នុងពេលឆាប់ៗខាងមុខ។

បើតាមការលើកឡើងរបស់លោក ម៉ៅ ធនិន គម្រោងស្ថាបនាផ្លូវនិងស្ពានក្រវ៉ាត់ក្រុងនេះប្រើប្រាស់រយៈពេលសាងសង់ ១ ឆ្នាំ ហើយជាការរំពឹងរបស់លោកថានឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវនឹងស្ពាននេះនៅឆ្នាំ២០២៦៕
អត្ថបទ៖ សឹង រ៉ាត់





-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


