ព័ត៌មានអន្ដរជាតិ
អ្នកជំនាញវៀតណាមចេញការព្រមាន ក្រោយមនុស្សជាង ២០០ នាក់ ពុលនំបុ័ងដាក់សាច់ នៅហូជីមិញ
អ្នកជំនាញសុខាភិបាលនៅវៀតណាមបានចេញការព្រមាន ដោយស្នើឱ្យមានការវិធានការសុវត្ថិភាពចំណីអាហារត្រឹមត្រូវ ក្រោយមនុស្សប្រមាណ ២៣៥ នាក់នៅទីក្រុងហូជីមិញ បានពុលចំណី ក្រោយបរិភោគបាញ់មី(នំបុ័ងដាក់សាច់) ចន្លោះពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ដល់ថ្ងៃចន្ទ ដើមសប្ដាហ៍នេះ។

តាមការចុះផ្សាយរបស់កាសែត Tuoi Tre កាលពីថ្ងៃអង្គារ មន្ទីរសុខាភិបាលទីក្រុងហូជីមិញ បានឱ្យដឹងថា ក្នុងចំណោមអ្នកពុលចំណីទាំងជាង ២០០ នាក់នោះ មាន ១ ករណី ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ បាក់តេរី Salmonella អាចជាមូលហេតុចម្បង ដែលដូចគ្នានឹងករណីពុលចំណីពីការបរិភោគ នំំបុ័ងដាក់សាច់ កាលពីមុនៗដែរ។
អ្នកជំនាញម្ហូបអាហារវៀតណាម បាននិយាយថា ការពុលនំំបុ័ងដាក់សាច់ អាចមកពីគ្រឿងផ្សំផ្សេងៗរបស់អាហារប្រភេទនេះ ជាជាងនំបុ័ង។ ពួកគេបានព្រមានថា គ្រឿងផ្សំដូចជាសាច់ជ្រូក ប៉ាតេ សាច់ក្រក ត្រសក់ ទឹកជ្រលក់ម្ទេស និងបន្លែឆៅ ងាយនឹងឆ្លងបាក់តេរីបំពុល។
ប៉ាតេមានហានិភ័យខ្ពស់បំផុត ព្រោះវាត្រូវបានផលិតចេញពីថ្លើមចំហុយ និងខ្លាញ់ជ្រូក ដែលអាចនឹងមិនសម្លាប់បាក់តេរីទាំងអស់នោះទេ។ ប្រសិនបើរក្សាទុកមិនត្រឹមត្រូវ បាក់តេរីអាចកើនឡើងយ៉ាងឆាប់រហ័ស ដែលទោះការកំដៅវា ក៏មិនអស់ជាតិពុល។

ហាងនំំបុ័ងដាក់សាច់ធំៗ ប្រឈមមុខនឹងហានិភ័យខ្ពស់ ព្រោះពួកគេប្រើប្រាស់គ្រឿងផ្សំជាច្រើន ដែលត្រជាក់ និងមិនបានកំដៅ ខណៈអនាម័យ ឬការស្ដុកទុកមិនល្អ អាចធ្វើឱ្យការចម្លងមេរោគកាន់តែអាក្រក់។
ជាធម្មតា រោគសញ្ញានៃបាក់តេរី Salmonella រួមមានរាគ គ្រុនក្តៅ រមួលក្រពើ និងចង្អោរ។ អ្នកពុលចំណីភាគច្រើនក្នុងករណីពុលបាញ់មី បានជាសះស្បើយ ប៉ុន្តែកុមារ និងមនុស្សចាស់ អាចទទួលរងនូវផលវិបាកធ្ងន់ធ្ងរដូចជា សម្ពាធឈាមចុះទាបខ្លាំង ឬខ្សោយតម្រងនោម។ ប្រហែល ៨% នៃករណីពុលចំណី អាចនាំឱ្យមានការឆ្លងមេរោគក្នុងចរន្តឈាម។
អ្នកជំនាញ បានជំរុញឱ្យអ្នកលក់បង្កើនសុវត្ថិភាពចំណីអាហារដោយធានាការគ្របគ្រង ការស្ដុកទុក និងការរៀបចំឱ្យបានត្រឹមត្រូវ ដើម្បីការពារការផ្ទុះឡើងករណីពុលអាហារ នាពេលអនាគត។
រដ្ឋបាលចំណីអាហារវៀតណាម (VFA) របស់ក្រសួងសុខាភិបាល បាននិយាយថា ខ្លួនកំពុងរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំថ្មីស្តីពីសុវត្ថិភាពចំណីអាហារសម្រាប់អ្នកលក់ដូរតាមចិញ្ចើមផ្លូវ និងផ្ទះបាយរួម ដោយគ្របដណ្តប់លើការជ្រើសរើសគ្រឿងផ្សំ ការរក្សាទុក ការបង្ការការចម្លងរោគ និងនីតិវិធីដោះស្រាយសម្រាប់ករណីសង្ស័យថាមានការពុលអាហារជាដើម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


