ព័ត៍មានទាន់​ហេតុការណ៏
Search

ICE Electronics កំពុង​ចូលរួម​ធ្វើ​ឲ្យ​កម្ពុជា​វិវឌ្ឍ​​ចូល​ទៅ​កាន់​វិស័យ​ឧស្សាហកម្ម​ទី​៤

ភ្នំពេញ​ ៖ ​នេះ​ជា​ការ​លើកឡើង​របស់​អគ្គ​នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន អាយ អេ​ឡិ​ក​ត្រូ​និក ( ICE Electronics ) ដែលជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​បំផុត​នៅ​ប្រទេស​កម្ពុជា​ក្នុង​ការ​លក់​ផលិតផល​អេឡិចត្រូនិក​ជាច្រើន​ម៉ាក​ល្បីៗ​មាន​ដូចជា Dell, Lenovo, Razer, Sonicwall, Honeywell, Sony Projector, Sony Pro-Bravia, Fuji Xerox, Transcend, APC, Bitdefender, និង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​ទៀត​ជាច្រើន។

កញ្ញា ខៀវ ចាន់​រដ្ឋា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ICE Electronics បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៦ ហើយ​នៅ​ពេល​បង្កើត​ក្រុមហ៊ុន​នោះ ​មាន​បុគ្គលិក​ប្រមាណ​១០​នាក់​ប៉ុណ្ណោះ តែ​បាន​រីកចម្រើន​បន្តិច​ម្ដងៗ​រហូតមកដល់​សព្វថ្ងៃ ដែល​មាន​ចំនួន​៣​សាខា ហើយ​ការ​រីកចម្រើន​ក៏ដូចជា​ភាព​ជោគជ័យ​នេះ បាន​កើតឡើង​ដោយសារតែ​ការ​ជឿជាក់​របស់​អតិថិជន​មក​លើ​ក្រុមហ៊ុន​ទាំង​សេវាកម្ម តម្លៃ និង​ការជឿជាក់​របស់​អតិថិជន ពីព្រោះ​ក្រុមហ៊ុន​នាំចូល​ផលិតផល​សុទ្ធតែ​ល្អៗ និង​ជា​ផលិតផល​អូ​រី​ជីណ​ល​តែម្ដង​។ កញ្ញា ខៀវ ចាន់​រដ្ឋា បន្ត​ថា មកដល់ពេលនេះ បច្ចេកវិទ្យា​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​ខ្លាំង​ឡើង ដូច្នេះ ក្រសួង ស្ថាប័ន ក៏ដូចជា​អង្គភាព ក្រុមហ៊ុន នីមួយៗ​តែងតែ​យកចិត្តទុកដាក់​ចំពោះ​បុគ្គលិក​ប្រើ​ការងារ មិន​ថា ក្រុមហ៊ុន សណ្ឋាគារ ឬ​អង្គភាព​ណាមួយ​នោះ​ទេ ពីព្រោះ​បច្ចេកវិទ្យា​បាន​ជួយ​មនុស្ស​អោយ​ងាយស្រួល​ធ្វើការ ដូច្នេះ​ពួកគាត់​ត្រូវតែ​ធ្វើ​អ្វីមួយ​ដែល​ជា​តម្រូវ​ការចាំបាច់​របស់​ពួកគាត់ ហើយ​ដោយ​យល់​ពី​តម្រូវការ​របស់​អតិថិជន​នេះ​ហើយ ទើប​ក្រុមហ៊ុន​នាំយក​នូវ​ផលិតផល​តាម​តម្រូវការ​នៃ​ការប្រើប្រាស់។

តាម​កញ្ញា ខៀវ ចាន់​រដ្ឋា ផលិតផល​ដែល ICE Electronics នាំចូល​នេះ មាន​មកពី​សហរដ្ឋអាមេរិក ម៉ាឡេស៊ី តៃវ៉ាន់ ហើយ​ក្នុង​នោះ​ក៏​មាន​មក​ពី​​អឺរ៉ុប​ផងដែរ ដែល​មកដល់​បច្ចុប្បន្ន​មាន​ប្រមាណ​២៥​ប្រភេទ ហើយ​ក្រុមហ៊ុន​កំពុងតែ​នាំចូល​ផលិតផល Electronics ជាច្រើន​ទៀត​។ ទន្ទឹមនេះ ICE Electronics ក៏បាន​ទាក់ទង​ជាមួយ​សាកលវិទ្យាល័យ​មួយ​ចំនួន​ទៀត ដូចជា​ន័​រ​តុ​ន តិច​ណូ និង​សាកលវិទ្យាល័យ​នី​ម​ជាដើម ហើយ​បាន​ជួយ​ពួកគាត់​មួយ​ចំនួន​ទាក់ទង​ទៅនឹង​ការប្រើ laptop និង​គ្រឿង​អេឡិចត្រូនិក​ថ្មីៗ​ផ្សេងទៀត ហើយ​សិស្ស និស្សិត ទាំងអស់​បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅនឹង​ផលិតផល​ថ្មីៗ ដែល​ទើប​នាំចូល ពីព្រោះ​ក្មេងៗ​សម័យ​ឥឡូវនេះ ចូលចិត្ត​អ្វីដែល​ទំនើប ល្អ និង​បែក​។​

ទាក់ទង​ទៅនឹង​ការវិវឌ្ឍ​​​ទៅកាន់​វិស័យ​ឧស្សាហកម្ម​ទី​៤ របស់​ពិភពលោក កញ្ញា ខៀវ ចាន់​រដ្ឋា បាន​អះអាងថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​អ្នករៀបចំ​កម្មវិធី​ជាច្រើន ហើយ​នៅ​ខែមីនា​ខាងមុខ ICE Electronics នឹងមាន​កម្ម​វិធី​មួយទៀត​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ ដែល​ការរៀប​ចំនេះ ដើម្បី​បញ្ជាក់​ឲ្យ​ឃើញថា កម្ពុជា​បាននិងកំពុង​បង្ហាញ​ពិភពលោក​ថា កម្ពុជា​កំពុង​វិ​វ​ឌ្ឍ​​​ចូល​ទៅ​កាន់​វិស័យ​ឧស្សាហកម្ម​ទី​៤ គឺ​កម្ពុជា​កំពុង​រីកចំរើន​លើ​បច្ចេកវិទ្យា​ទាំងអស់​។ ម្យ៉ាងទៀត​ការចូលរួម​របស់​ក្រសួង ស្ថាប័ន ទាំងអស់​លើ​វិស័យនេះ បានបញ្ជាក់​ឲ្យ​ឃើញ​ថា កម្ពុជា​កំពុងតែ​ឈានចូល​ទៅកាន់​វិស័យ​ឧស្សាហកម្ម​ទី​៤ ដូច​ទៅនឹង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀតផង​ដែរ​។ ជាមួយគ្នា​នោះ​កញ្ញា​បានលើកឡើង​ទៀតថា វិស័យ​បច្ចេកវិទ្យា មិនអាច​នៅ​ដដែលៗ​បានទេ គឺ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ តែងតែ​វិវត្តន៍​ឡើងជា​និច្ច​។​

ជាមួយគ្នា​នោះ លោក កញ្ញា ខៀវ ចាន់​រដ្ឋា បាន​ថ្លែងអំណរគុណ​ដល់​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង ក្នុងការ​បំពេញ​ការងា​រ​កន្លងមក​រហូតដល់​ក្រុមហ៊ុន​មានការ​រីកចម្រើន​មកដល់​សព្វថ្ងៃ​នេះ ហើយ​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ ក៏បាន​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ទាំង​ចាស់ ទាំង​ថ្មី ផង​ដែរ ដែល​តែងតែ​គាំទ្រ​ក្នុង​ការ​ជាវ និង​ជឿជាក់​ទៅលើ​ផលិតផល និង​សេវាកម្ម ទាំងអស់​របស់​ក្រុមហ៊ុន​កន្លងមក ហើយ​សូម​ឲ្យ​អតិថិជន​ទាំងអស់​បន្ត​គាំទ្រ​នៅ​ផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន​តទៅទៀត​។​

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២0១៩ ក្រុមហ៊ុន អាយ អេឡិចត្រូនិក ( ICE Electronics ) ដែល​ជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​បំផុត​នៅ​ប្រទេស​កម្ពុជា​ក្នុង​ការ​លក់​ផលិតផល​អេឡិចត្រូនិក ​ជាច្រើន​ម៉ាក​ល្បី​ៗ ​បាន​ធ្វើការ​សម្ពោធ​សាខា​ថ្មី​របស់​ខ្លួន​ជា​ផ្លូវការ ដែល​មាន​អាសយដ្ឋាន​ស្ថិតនៅ អគារ អូ​ឡាំ​ព្យា ស៊ី​ធី S-512 និង S-512A ផ្លូវ​161 សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ៕


TAG