ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​បណ្ឌិត លី ឆេង តំណាងរាស្ត្រ មណ្ឌល​រាជធានី​ភ្នំពេញ និង​ជា​អគ្គនាយក ប៊ែ​ល​ធី គ្រុប ដឹកនាំ​គណៈ​គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ​-​អ្នកគ្រូ និង​សិស្ស​ប៊ែ​ល​ធី ចូល​ទស្សនកិច្ច​សិក្សា នៅ​វិមាន ឈ្នះ ឈ្នះ​

ភ្នំពេញ ៖ លោក​បណ្ឌិត លី ឆេង តំណាងរាស្ត្រ មណ្ឌល​រាជធានី​ភ្នំពេញ និង​ជា​អគ្គនាយក ប៊ែ​ល​ធី គ្រុប នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩​នេះ បាន​ដឹកនាំ គណៈ​គ្រប់គ្រង​ប៊ែ​ល​ធី គ្រុប ជាង ២០០​នាក់ ទៅ​ទស្សនា​វិមាន​នយោបាយ​ឈ្នះ ឈ្នះ ដែល​ជា​វិមាន​ប្រវត្តិសាស្ត្រ នៃ​មូលដ្ឋានគ្រឹះ ឯកភាព​ជាតិ ឯកភាព​ទឹកដី និង​សន្តិភាព​ពេញលេញ​នៅ​កម្ពុជា​”។​

គណៈ​គ្រប់គ្រង​ប៊ែ​ល​ធី គ្រុប ធ្វើ​ទស្សនកិច្ច​សិក្សា នៅ​វិមាន​នយោបាយ​ឈ្នះ ឈ្នះ នេះ គឺ​ដើម្បី​សិក្សា​ស្វែងយល់ ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ អំពី​ប្រវត្តិ សាស្ត្រ​ពិត របស់​កម្ពុជា ក្នុង​ដំណើរ​បញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំងស្រុង​នៅ​កម្ពុជា និង​ការ​ស្វែង​រក​សន្តិភាព​ដោយ​លំបាក តាមរយៈ​ការ​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះ ឈ្នះ របស់ ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​

លោក​បណ្ឌិត លី ឆេង បាន​មានប្រសាសន៍ថា តាងនាម​គណៈ​គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ​-​អ្នកគ្រូ និង​សិស្ស​-​និស្សិត​ នៃ​ប៊ែ​ល​ធី គ្រុប​ទាំងអស់ និង​រូបលោក​ផ្ទាល់ សូម​គោរព​ថ្លែង​អំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែល​សម្ដេច បាន​ផ្តល់ឱកាស និង​អនុញ្ញាត ឲ្យ​​គណៈ​គ្រប់គ្រង និង​សិស្ស​-​និស្សិត នៃ​សាលា និង​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ សរុប​ប្រមាណ​ជិត ២៥,០០០​នាក់ បាន​ចូល​ធ្វើ​ទស្សនកិច្ច សិក្សា​ នៅ​វិមាន​នយោបាយ​ឈ្នះ ឈ្នះ តាម​កាលវិភាគ​ទស្សនា​ប្រចាំថ្ងៃ រយៈ​ពេល​១​ខែ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114