ព័ត៍មានទាន់​ហេតុការណ៏
Search

ធនាគារ អ៊ឹម​ប៊ី នឹង​សម្ពោធ​បើក​ឲ្យ​ដំណើរការ​ការិយាល័យ​កណ្ដាល​ថ្មី​នៅ​កម្ពុជា

ភ្នំពេញ ​៖ ​ធនាគារ​អ៊ឹម​ប៊ី​ដែលជា​ធនាគារ​មួយ​ផ្តល់ជូន​នូវ​ផលិតផល​និង​សេវាកម្ម​ធនាគារ​ប្រកប​ដោយ​គុណភាព​ខ្ពស់​ជូន​ដល់​អតិថិជន ​នឹង​បើកសម្ពោធ​ការិយាល័យ​កណ្តាល​ថ្មី​របស់ខ្លួន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែលមាន​ទីតាំងនៅ​អគារ ឃី​ស្តូ​ន ឌី​វេឡុ​ប​ម៊ិ​ន ផ្ទះ​លេខ​146 មហាវិថី​នរោត្តម សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន រាជធានី ភ្នំពេញ។

ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​របស់​អតិថិជន​អគារ​ការិយាល័យ​កណ្តាល​ថ្មី​នេះ​នឹង​ផ្តល់នូវ​ភាពងាយស្រួល​ជាមួយនិង​គុណភាព​សេវាកម្ម​កាន់តែ​ប្រសើរ​ជូន​អតិថិជន​ឈានទៅ​​ពង្រីក​វិសាលភាព​ចែកចាយ​សេវាកម្ម​ធនាគារ​អោយ​កានតែ​ធំ​ទូលំទូលាយ​។ ​ការិយាល័យ​កណ្តាល​ថ្មី​នេះ​ក៏​ផ្តល់ជូន​នូវ​សេវាកម្ម​ធនាគារ​ពិសេស VIP សម្រាប់​អតិថិជន​របស់ខ្លួន​។​

លោក Trinh Duc Cuong នាយក​ប្រតិបត្តិ​ធនាគារ អ៊ឹម​ប៊ី ប្រចាំ​ប្រទេស​កម្ពុជា​និង​លោក Chai Wei Chhen ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ឃី​ស្តូ​ន ឌី​វេឡុ​ប​ម៊ិ​ន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជួល​អគារ រវាង​ធនាគារ អ៊ឹម​ប៊ី និង​ក្រុមហ៊ុន ឃី​ស្តូ​ន ឌី​វេឡុ​ប​ម៊ិ​ន ការិយាល័យ​កណ្តាល​រប​ស់ធ​នាគារ អ៊ឹម​ប៊ី ។​

ធនាគារ អ៊ឹម​ប៊ី គឺជា​ធនាគារ​បុត្រ​សម្ព័ន្ធ​របស់ អ៊ឹម​ប៊ី​គ្រុប នៅ​ប្រទេស​វៀតណាម​។ នៅក្រោម​ស្លាក​សញ្ញា ធនាគារ អ៊ឹម​ប៊ី​កម្ពុជា ក៏​ជា​ធនាគារ​ដ៏​រឹងមាំ​ក្នុងការ​អភិវឌ្ឍ​សេវាកម្ម​ធនាគារ​ឌីជីថល​ជាពិសេស​សេវា​ធនាគារ​លើបណ្តាញ​ទូរគមនាគមន៍​ហើយ​ធនាគារ អ៊ឹម​ប៊ី ក៏​ជា​ធនាគារ​ឈានមុខ​ក្នុង​ការណែនាំ​និង​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ប្រតិបត្តិ​ការ​ធនាគារ​តាមរយៈ​ទូរស័ព្ទ​ដូចជា eMoney សម្រាប់​អតិថិជន​និង​អាជីវកម្ម​។ សេវាកម្ម​ធនាគារ កម្ចី​អេឡិចត្រូនិក និង​សេវាកម្ម​ផ្សេងៗ​ទៀត​ដូចជា​គណនី​ប្រាក់​សន្សំ​និង គណនី​បញ្ញើ​តាម​ពេល​ជាក់ស្តែង ប្រាក់​សន្សំ​ចល័ត​តាម​ទូរស័ព្ទ​ដៃ​ដំបូងបង្អស់​នៅក្នុង​ប្រទេស​កម្ពុជា ប្រាក់កម្ចី​ទិញ​រថយន្ត ប្រាក់កម្ចី​ទិញ​ផ្ទះ ប្រាក់កម្ចី​អាជីវកម្ម សម្រាប់​បុគ្គល សហគ្រាស​ធុន​តូច​និង​មធ្យម​។​

ធនាគារ អ៊ឹម​ប៊ី នៅ​ប្រទេស​កម្ពុជា​ធនាគារ អ៊ឹម​ប៊ី បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី 20 ខែធ្នូ​ឆ្នាំ 2011 ហើយ​បច្ចុប្បន្ន ធនាគារ អ៊ឹម​ប៊ី មាន​ទីតាំង​ស្ថិតនៅ​លេខ 439 ផ្លូវ​មហាវិថី​មុនី​វង្ស​នៅ​ផ្លូវ​លេខ 214 សង្កាត់​បឹង​ព្រលិត​ខណ្ឌ 7 មករា​រាជធានី​ភ្នំពេញ កម្ពុជា​។

ធនាគារ អ៊ឹម​ប៊ី ក៏​ជា​ធនាគារ​ដ៏​រឹងមាំ​នៅក្នុង​ការអភិវឌ្ឍ​សេវាកម្ម​ធនាគារ​ទំនើប​ជាពិសេស​សេវា​ធនាគារ​លើរ​បណ្ដាញ​ទូរគមនាគមន៍​ហើយ​ធនាគារ អ៊ឹម​ប៊ី ក៏​ជា​ធនាគារ​ឈានមុខ​ក្នុង​ការណែនាំ​និង​ដាក់ឱ្យ​ប្រើប្រាស់​នូវ​សេវា​ធនាគារ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​អេឡិចត្រូនិក​ដូចជា eMoney សម្រាប់​អតិថិជន​និង​អាជីវកម្ម សេវា​ធនាគារ សេវាកម្ម​ឥណទាន​និង​សេវាកម្ម​ផ្សេងៗ​ទៀត​។​

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លោក សេង លី​ប្រធាន នាយកដ្ឋាន​ធនាគារ​ឌីជីថល​ដែលមាន​លេខ​ទូរស័ព្ទ​088 8888 089​និង​លោក គី​វ សា​រាង​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​សាជីវកម្ម​ដែលមាន​លេខ​ទូរស័ព្ទ​088 399 3456 or 098 296 668៕


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114