ព័ត៍មានទាន់​ហេតុការណ៏
Search

ខេ​ម រង​ការ​រិះគន់​ថា​ ដោយសារ​ចង់បាន​ការ​ចាប់អារម្មណ៍​ពី​មហាជន​សុខចិត្ត​បង្ហោះ​រូប​បែបនេះ​បង្ក​​ឲ្យ​មាន​ការ​យល់​ច្រឡំ!

ភ្នំពេញ ​៖​ តារា​ចម្រៀង​សំឡេង​ស្អក​ប្រចាំ​ផលិតកម្ម​ថោ​ន ​ម្ចាស់​បទ​បេះដូង​អើយ លោក ខេ​ម ថ្មីៗ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង ចាប់អារម្មណ៍​ខ្លាំង​ដល់​មហាជន​ ពិសេស​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​ក្រោយ​ពេល​ដែល​រូបថត​មួយ​សន្លឹក​ស្ថិត​ក្នុង​ស្ថានភាព​ហាក់​មាន​របួស​លើ​ដៃ​រហូត​មាន​ឈាម​ស្រោច​លើ​ខ្លួន​ផង​នោះ​ ត្រូវ​បាន​បង្ហោះ​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​យក្ស​ហ្វេ​ស​ប៊ុក។

ចំពោះ​ភាព​ភ្ញាក់ផ្អើល និង ក្តី​ព្រួយបារម្ភ​របស់​មហាជន​នា​ពេល​នេះ​ បានកើត​ឡើង​ភ្លាមៗ​ ខណៈ​ដែល​សាមីខ្លួន​លោក ខេ​ម បានធ្វើការ​បង្ហោះ​រូបថត​មួយ​សន្លឹក​ភ្ជាប់​ជាមួយ​ការ​សរសេរ​ប្រយោគ​មួយ​ឃ្លា​យ៉ាង​ខ្លី​ថា​ ទៀតហើយ​ខ្ញុំ ​ខុស​បច្ចេកទេស​។ ​ត្រឹមតែ​សារ​ខ្លី​ភ្ជាប់​នឹង​រូបភាព​មួយ​សន្លឹក​នោះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​បង្ហាញ​ពី​ការចាប់អារម្មណ៍ ​ព្រមជាមួយ​ការ​ចោទសួរ​លើ​ករណី​នេះ​ផងដែរ​។​

បើ​ផ្អែក​តាម​សារ​លើក​ឡើងជា​សំណួរ​សួរ​ទៅកាន់​លោក ខេ​ម ពី​សំណាក់​មហាជន​បាន​និយាយ​ស្រដៀង​គ្នា​ថា ​តើ​លោក ខេ​ម មាន​បញ្ហា​អ្វី​?​ ហើយ​ស្នាមរបួស​និង​ឈាម​នេះ​ជាការ​ពិត​ឬ​ត្រឹមតែ​ការថត​សម្តែង​ប៉ុណ្ណោះ​?​។ ​ប៉ុន្តែ​យ៉ាងណាមិញ​នៅ​មិនទាន់មាន​ការបញ្ជាក់​ច្បាស់​នៅឡើយ​ទេ​ថា​ករណីនេះ​ត្រឹមតែ​ជាការ​សម្តែង​ឬ​យ៉ាងណា​នោះ​ ខណៈ​មាន​ទស្សនិកជន​ខ្លះ​ទៀត​ បាន​ធ្វើ​ការរិះគន់​ចំពោះ​លោក ខេ​ម ផង​នោះ។

ជាក់ស្តែង​ភ្លាមៗ​នេះដែរ​ ក៏មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​ បាន​ធ្វើការ​រិះគន់​ស្រដៀង​គ្នា​លើ​តារា​ចម្រៀង​លោក ខេ​ម ជុំវិញ​ការ​បង្ហោះ​រូបថត​នោះ​ថា ខេ​ម គួរតែ​ទៅ​ពេទ្យ​ទោះ​ពិត​ឬ​មិន​ពិត​ក៏ដោយ​មិនបាច់​post រូប​អញ្ចឹងៗ​អោយ​មហាជន​ឃើញ​ទេ ​ព្រោះ​វា​បញ្ជាក់​ច្បាស់​ណាស់​ថា​ ខេ​ម​កំពុងតែ​ទាញ​ការចាប់អារម្មណ៍​ពី​មហាជន​។​ ខ្ញុំ​មិន​យល់​ទេ ​ម្នាក់​ថា​ អ​ញ្ចេះ​ម្នា​ក់ថា​អ​ញ្ចុះ​តើ​មានរឿង​អ្វី​ឲ្យ​ពិត​ប្រាកដទៅ ​ជួយ​បកស្រាយ​ផង ខេ​ម​។​ រីឯ​ខ្លះ​ទៀតថា​ហ៊ឹម​…​បង្ហោះ​ចង់បាន​Like cmt (Comment)​ពេក​ហើយ​កុំ​យកក្ដី​បារម្ភ​របស់​ហ្វេ​ន​អ្នកគាំទ្រ​មកលេង​សើច​។ បោក​សម​ដែរ​តើ​បង ខេ​ម ហើយក៏​សរសើរ​ហ្វេ​ន​ដែល​ខម​មិន​ ដែល​គាត់​លង់​អត់​ចេះ​មើល​។​

គិត​រហូត​មកទល់​ពេលនេះ​គេ​នៅ​មិនទាន់​ឃើញ​មានការ​បញ្ជាក់បន្ថែម​ដើម្បី​ស្រាយ​ចម្ងល់​របស់​មហាជន​ពី​សំណាក់​តារា​ចម្រៀង​លោក ខេ​ម នៅឡើយ​ទេ​ ស្របពេល​ដែល​ការ​បង្ហោះ​រូបភាព​បែបនេះ​គឺ​បង្ក​ការភ្ញាក់ផ្អើល​និង​ក្តីបារម្ភ​ចំពោះ​មហាជន​ខ្លាំង​។​ ខណៈដែល​មានការ​រិះគន់​មួយចំនួន​យល់ថា​នេះ​គ្រាន់តែ​ការសម្តែង​ប៉ុណ្ណោះ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114