ព័ត៍មានទាន់​ហេតុការណ៏
Search

រំភើប​មិន​ស្ទើរ​ទេ! មាស សុខ​សោភា ត្រូវបាន​តារា​ល្បីៗ​ផ្ញើ​សារ​ជូន​ពរ​និង​Surprise​ថ្ងៃ​ខួបកំណើត

​ភ្នំពេញ ​៖ ​តារា​ចម្រៀង​សំឡេង​ផ្អែម​ពីរោះ​រណ្ដំ​ចិត្ត​របស់​ផលិតកម្ម​ថោ​ន មាស សុខ​សោភា បានបង្ហាញ​អារម្មណ៍​រំភើប​រហូត​ញញឹម​បិទមាត់​លែង​ជិត​ ខណៈដែល​ថ្ងៃ​នៃ​ឱកាស​ខួប​កំណើត​របស់ខ្លួន​ត្រូវបាន​អ្នកគាំទ្រ​និង​មិត្តភក្តិ​រួម​អាជីព​សិល្បៈ​ជាច្រើន​ បាន​ផ្ញើ​សារ​និង​Surprise​យ៉ាង​ពិសេស​ស្ទើរ​នឹកស្មាន​មិន​ដល់​ឡើយ​។​

តាម​ការកត់សម្គាល់​មិន​ខុសគ្នា​ពី​ឆ្នាំកន្លងមក​នោះទេ​ តារាចម្រៀង​កញ្ញា មាស សុខ​សោភា គឺ​ឱកាស​នៃ​ថ្ងៃ​ខួបកំណើត​របស់​នាង​តែងតែ​ទទួលបាន​ការផ្ញើ​សារ​ជូនពរ និង រៀបចំ​ការជួបជុំ​លក្ខណៈ​សាមញ្ញៗ​តាមរយៈ​ការ​Surprise​ជាកាដូ​ឬ​នំ​ខួបកំណើត​ជាដើម​។​ម្យ៉ាងទៀត​តារា​ស្រី មាស សុខ​សោភា មិន​ត្រឹមតែ​ទទួល​បាន​ការលើកទឹកចិត្ត​ឬ​សារ​ជូនពរ​ប៉ុណ្ណោះ​ទេ​ នាង​ក៏​ត្រូវបាន​អ្នកគាំទ្រ​មួយចំនួនធំ​ឆ្លៀតពេល​បង្ក​បរិយាកាស​សប្បាយ​ៗ​សម្រាប់​នាង​ទៀតផង​។​

ជាក់ស្តែង​តារាចម្រៀង​កញ្ញា មាស សុខ​សោភា នាឱកាស​ថ្ងៃ​គម្រប់​ខួបកំណើត​ឆ្នាំនេះ​នាង​ក៏​ទទួល​បានការ​Surprise​និង​សារ​ជូនពរ​ប្លែក​ពី​ឆ្នាំមុន​ផងដែរ ​ដោយហេតុថា​ឆ្នាំនេះ មាស សុខ​សោភា មិន​ត្រឹមតែ​ទទួល​បានការ​Surprise​ពី​មហាជន​អ្នកគាំទ្រ​នោះទេ ​គឺ​នាង​ថែមទាំង​ត្រូវបាន​តារា​ប្រុស​-​ស្រី​ល្បីៗ​ចំនួន​៣​រូប​មកពី​ផលិតកម្ម​ផ្សេងគ្នា​ផ្ញើ​សារ​ជូនពរ​និង​Surprise​បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង​។​

តារា​ប្រុស​-​ស្រី​ទាំង​៣​រូបនេះ​រួមមាន​៖​លោក ឆន សុ​វណ្ណា​រាជ តារា​ប្រុស​ហង្ស​មាស​បាន​ផ្ញើ​សារ​ភ្ជាប់​ជាមួយ​រូបភាព​ថា​រីករាយ​ថ្ងៃ​ខួបកំណើត ភា ជូនពរ​អោយ​ជោគជ័យ​គ្រប់​ភារកិច្ច​ និង​រូប​សម្រស់​កាន់តែ​ស្រស់ស្អាត Happy birthday @meassoksophea_official​។​ ចំណែក​ឯ​កញ្ញា ឱក សុគន្ធ​កញ្ញា ក៏បាន​លើកឡើងថា​ចង់​និយាយថា​រីករាយ​ថ្ងៃកំណើត My Idol​រាជិនី​សំឡេង​ផ្អែម ជូនពរ​ឲ្យ​មាន​សម្រស់​ស្រស់ស្អាត​នៅតែ​Cute ជានិច្ច សុខភាព​ល្អ ប្រាថ្នា​អ្វី​សូម​ឲ្យ​សម្រេច ហើយ​មាន​លុយ​ចូល​ច្រើនៗ​love you dear… @meassoksophea_official​។​

មិន​ខុសគ្នា​ពី​តារាចម្រៀង​ប្រុស​-​ស្រី​របស់​ផលិតកម្ម​ហង្ស​លោក ឆន សុ​វណ្ណា​រាជ និង​កញ្ញា ឱក សុគន្ធ​កញ្ញា ប៉ុន្មាន​នោះទេ​តារាចម្រៀង​ស្រី​ជួរ​មុខ​របស់​ផលិតកម្ម​សាន់​ដេ​កញ្ញា​សុខ ពិសី ក៏បាន​ជូនពរ​និង​Surprise​ថ្ងៃ​ខួបកំណើត​របស់ មាស សុខ​សោភា យ៉ាង​ពិសេស​ផងដែរ​ ដោយ​ក្នុងនោះ​នាង​បាន​បង្ហោះ​រូបភាព​ស្និទ្ធស្នាល​ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​លើក​សរសើរ​ពី​មិត្តភាព​រវាង​ពួកគេ​ទៀត​ផង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114