ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​ស្រី​សាច់​សខ្ចី ពេជ្រ ដា​រី​កា អន្ទង​ចិត្ត​ផលិតករ​ឲ្យ​ចាប់អារម្មណ៍​លើ​សមត្ថភាព​សម្ដែង !

​ភ្នំពេញ​ ៖​ ថ្ងៃនេះ ​កម្ពុជា​ថ្មី​ សូម​នាំ​អារម្មណ៍​ទស្សនិកជន​មក​ស្គាល់​តារា​សម្ដែង​ថ្មី​ ដែល​កំពុងតែ​នឹង​រះ​លើ​វិថី​សិល្បៈ​ គឺ​ កញ្ញា ពេជ្រ ដា​រី​កា​ ខណៈដែល​តារា​សម្ដែង​ស្រី​រូបនេះ​ គឺមាន​រូបសម្បត្តិ​ស្រស់ស្អាត​ជាពិសេស ​គឺ​សាច់​សខ្ចី​តែម្តង។

លើស​ពីនេះ​ទៅទៀត​ នាង​ក៏​កំពុង​ត្រូវបាន​បណ្តា​ផលិតកម្ម​ និង​អ្នកដឹកនាំ​សម្តែង​មួយ​ចំនួន​ចាប់​អារម្មណ៍​លើ​សមត្ថភាព​ និង​ទេពកោសល្យ​ផង​នោះ​។​

កញ្ញា ពេជ្រ ដា​រី​កា គឺជា​តារា​សម្ដែង​ស្រី​មាន​រូប​សម្ផស្ស​ស្រស់ស្អាត​អំណោយផល​ពី​ធម្មជាតិ​ គិត​រហូត​មកទល់ពេលនេះ ដា​រី​កា មាន​អាយុ​២៥​ឆ្នាំ​ និង​កម្ពស់​១.៦២​ម៉ែត្រ​។

​នាង​ចូលប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​(​សម្តែង​)​នា​អំឡុង​ឆ្នាំ​២០១៦​មក​ម្ល៉េះ​។​ បើ​គិត​មកដល់​សព្វថ្ងៃនេះ តារា​រូបនេះ​សម្តែង​ខ្សែភាពយន្ត​ដុំ​ និង​ភាគ​បាន​ចំនួន​៧​រឿង​ហើយ​។​

បើតាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​តារា​សម្ដែង​រៀមច្បង ​អ្នកនាង ស៊ិន ឧ​ត្តម​ផល្លា បាន​បញ្ជាក់ថា សម្រាប់​ភាពយន្ត​ទាំង​៧ ​ដែល​ត្រូវបាន​ស្រី​ស្រស់ ​កញ្ញា ពេជ្រ ដា​រី​កា ធ្លាប់​សម្តែង​កន្លងមក​នោះ​រួមមាន ​៖ ១,​រឿង ម្ចាស់​ទាយាទ ,២ រឿង មន្ត​ស្នេហ៍​កូន​ថៅកែ​ត្បូង (​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥),៣ ​រឿង ឆន្ទា (​ទូរទស្សន៍ CTN),៤ រឿង ផ្ទះ​ចុង​ភូមិ ,៥ រឿង ស្នាមញញឹម​ស្រុក​ខ្មែរ ,៦​រឿង វិញ្ញាណ​ម្ចាស់​ព្រែក (​ទូរទស្សន៍ CTN)​និង​៧,​រឿង ភរិយា​សម័យថ្មី (​ទូរទស្សន៍ PNN)​។​

ដោយឡែក​ បើតាម​ប្រភព​មួយចំនួន​ចេញពី​រង្វង់​អ្នកសិល្បៈ​រួម​អាជីព​ ក៏បាន​បង្ហើប​ដែរ​ថា​ កញ្ញា ពេជ្រ ដា​រី​កា បច្ចុប្បន្ន​មិន​ត្រឹម​តែមាន​រូប​សម្រស់​ស្រស់​សោភា​ជាទី​គយគន់​របស់​ប្រុស​កន្លង់ៗ​ដែល​ជា​ប្រុស​កំហូច​ និង​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​ហូរហៀរ​ប៉ុណ្ណោះ​ទេ ​គឺ​នាង​ថែមទាំង​ទទួលបាន​ការ​ចាប់​អារម្មណ៍​ផងដែរ​ពី​បណ្តា​ក្រុម​ផលិតករ​ភាពយន្ត​ក្នុងស្រុក​ជាដើម​។​

សូម​បញ្ជាក់​ផងដែរ ថា ថ្វីត្បិតតែ​តារា​រូបនេះ​មិនទាន់​លេចធ្លោ​ក្នុង​ពិភព​សារព័ត៌មាន​ខ្លាំង ប៉ុន្តែ​នៅក្នុង​ពិភព​សិល្បៈ ​នាង​ ត្រូវបានគេទទួលស្គាល់​ថា ជា​តារា​ស្រី​ដែល​មាន​សមត្ថភាព​ក្នុងការ​សម្តែង​ខ្ពស់​ រួម​ទាំង​រូបសម្បត្តិ​បាន​ពី​ធម្មជាតិ។​ ចង់ដឹងថា​ កញ្ញា ពេជ្រ ដា​រី​កា​ មាន​រូបសម្បត្តិ​ស្រស់​ស្អាត​យ៉ាង​ណា​នោះ​ សូម​ទស្សនា​រូបភាព​របស់​នាង​នៅ​ខាងក្រោម​នេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114