ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​ប្រុស​ បញ្ញា សិ​ដ្ឋ ត្រូវ​នារី​ម្នាក់​បកអាក្រាត​ភាព​អាម៉ាស់​ ​​​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក

ភ្នំពេញ​ ៖ ​តារា​សម្ដែង​ប្រុស​រូប​សង្ហា​លោក បញ្ញា សិ​ដ្ឋ ថ្មីៗ​នេះ​ បាន​ផ្ទុះ​រឿង​ដ៏​រសើប ​និង​គួរ​ឲ្យ​អាម៉ាស់​បំផុត​ ខណៈ​ដែល​មាន​នារី​រូប​ស្រស់​ម្នាក់​ បាន​ទម្លាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ លើ​ករណី​ជំពាក់​លុយ​មិន​សង​និង​ថែមទាំង​លួចលាក់​ចិញ្ចឹម​ប្រុស​ដូចគ្នា​ផ្ទុយ​ពី​ច្បាប់ធម្មជាតិ​ទៀត​ផង​។​

ការ​បែកធ្លាយ​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​អាម៉ាស់​និង​ចាប់អារម្មណ៍​ពី​សំណាក់​តារា​សម្តែង​លោក បញ្ញា សិ​ដ្ឋ នា​ពេល​នេះ ​កំពុងតែ​ធ្វើ​ឲ្យ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ និង​មាន​ការ​ចែករំលែក​យ៉ាង​ព្រោងព្រាត​ជាមួយ​ពាក្យ​និន្ទា​រិះគន់​ខ្លាំងៗ​លើ​តារា​ប្រុស​រូប​នេះ​។​ មិនតែប៉ុណ្ណោះ​ក៏​មានការ​ការ​លើកឡើង​ថា ​លោក​ជា​តារា​ល្បី​គួរសម​ដែរ​ ប៉ុន្តែ​មិនគួរ​ណា​ឲ្យ​កើតមាន​រឿងរ៉ាវ​ដ៏​អាម៉ាស់​បែបនេះ​នោះទេ​។​

បើ​យោងតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នារី​រូប​ស្រស់​ដែល​ត្រូវបាន​គេ​សង្ស័យថា ​អាចមាន​ទំនាក់ទំនង​ស្និទ្ធស្នាល​ជាមួយ​លោក បញ្ញា សិ​ដ្ឋ មាន​ឈ្មោះថា​កញ្ញា តែង​អន បានសរសេរថា​ពេល​ត្រូវ​សងលុយ​ម្ដេច មិន​ធ្វើ​ចរិត​ដូច​ខ្ចី​គេ កុំ​ស្មាន​តែ​ប្លុក​ហ្វេ​ស​ប៊ុ​ក លេខ​ទូរស័ព្ទ​ខ្ញុំ ខ​ល​មិន​​​លើក​អត់​មានអី​កើតឡើង​នោះ ពេល​មក​ពឹង​លន់តួ​ម្ល៉េះ អះអាង​ចេះ អះអាង​ចុះ ឥឡូវ​ម្តេច​ធ្វើ​ច​រិ​ត​ធូរ​ថ្លៃ​ម្ល៉េះ​…..​។​

ប្រភព​ដដែល​នេះ​បាន​បន្តថា បើ​មិន​ចេញមុខ​មក​ដោះស្រាយ​រឿង​លុយ​នេះ​ទេ ​នឹងមាន​អ្វី​លើសពីនេះ​ទៀត ​ទុក​មុខ​ឲ្យ​ច្រើន​ហើយ ហើយក៏​អត់ធ្មត់​ច្រើន​ដែរ កុំ​ឲ្យ​មាន​លើសពីនេះ​ទេ​អា​…​មាន​លុយ​អត់​សង​គេ​ទេ យក​ចិញ្ចឹម​តែ​ប្រុស​ហ្នឹងហើយ មាន​លុយ​ទើបបាន​បង់​ឡាន​ផ្តាច់​នឹង​ហើយ​ការសង​លុយ​គេ​….​។ ​ទាក់ទង​ដំណឹង​នេះ​ដែរ​ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​បង្ក​ការ​ភ្ញាក់ផ្អើល ​និង​រិះគន់​លើ​តារា​ប្រុស​រូបនេះ​ មិនគួរណា​ឲ្យ​កើតមាន​រឿងរ៉ាវ​នេះឡើយ​។​

ភ្លាមៗ​នោះ​ជា​ប្រតិកម្ម​ឆ្លើយតប​តារា​ប្រុស​លោក បញ្ញា សិ​ដ្ឋ បាន​ធ្វើការ​ប្រកាស​ព្រមាន​ថា មើលមុខ​ខ្ញុំ​ឲ្យ​ច្បាស់ តារា​សិល្បៈ​ហ្នឹង​ស្រួល​ធ្វើបាប​មែន​ទេ ?​ខ្ញុំ​សូម​សួរ​បើ​សិន​សិល្បករ​-​សិល្បការិនី​ទាំងអស់​បើ​ជួប​រឿង​ដូច​ខ្ញុំ​តើ​ទទួលយក​បានទេ ?​ គេ​មក​សរសេរ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មើលងាយ​កិត្តិយស​ខ្ញុំ​បែបនេះ​តើ​ព្រម​ទេ ?​បើ​ប៉ះចំ​បងប្អូន​អ្នក​វិញ​ម៉េច​ដែរ​?​។​

លោក បញ្ញា សិ​ដ្ឋ បាន​បន្ថែមថា ​តែ​ខ្ញុំ​នឹងធ្វើ​តាមច្បាប់ ប្រទេស​មានច្បាប់ ចង់​បំផ្លាញ​កិត្តិយស​ខ្ញុំ​មិន​បានទេ ព្រោះ​ជា​រឿង​មិន​ពិត​បើ​ពិត​ខ្ញុំ​នឹង​ទទួល​តាមច្បាប់​។​ថ្វីត្បិតតែ​ម៉ាង​ណា​ក្តី​គេ​មិនទាន់​ដឹង​ទេ​ថា​តើ​រវាង​លោក បញ្ញា សិ​ដ្ឋ និង​ម្ចាស់​Account Facebook​ឈ្មោះ​កញ្ញា តែង​អន ធ្លាប់មាន​បញ្ហា​ឬ​ទំនាក់​ទំនង​អ្វី​នឹង​គ្នា​នៅឡើយ​ទេ ​ខណៈ​ពាក្យ​ខ្លះ​សង្ស័យថា​អាចមាន​ទំនាក់ទំនង​អ្វី​ជាមួយគ្នា​ពីមុន​ក៏​ថា​បាន​៕