ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៤​កុម្ភៈ​ កើតឡើង​១៣​លើក ​ស្លាប់​៤​នាក់​ របួសធ្ងន់​ស្រាល​១៤​នាក់​

​ភ្នំពេញ ​៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង ចំនួន១៣​លើក ( យប់៥​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់៤​នាក់ ( ប្រុស ) រងរបួស​ធ្ងន់៩​នាក់ ( ស្រី១​នាក់ ) និង​រងរបួស​ស្រាល៥​នាក់ ( ប្រុស ) ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព១៤​នាក់ ( យប់៨​នាក់ )។

នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១៣​លើក​នេះ បាន​បណ្តាល​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប២៧​គ្រឿង ក្នុងនោះ​មាន ម៉ូតូចំនួន១៣​គ្រឿង រថយន្ត​ធុន​តូច ចំនួន៦​គ្រឿង រថយន្ត​ធុន​ធំ ចំនួន ៦​គ្រឿង និង​យាន​ផ្សេងៗ ចំនួន២​គ្រឿង។​

របាយការណ៍​ខាងលើ​ប្រាប់​បន្តថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្មើស​ល្បឿន៥​លើក ( ស្លាប់២​នាក់ ) , មិន​គោរព​សិទ្ធិ២​លើក , ស្រវឹង ១​លើក ( ស្លាប់១​នាក់ ) , មិន​ប្រកាន់​ស្តាំ៤​លើក ( ស្លាប់១​នាក់ ) , និង​ផ្លូវលំ ចំនួន២​លើក។ ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមានយដេក១​លើក។​

គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៩​លើក ផ្លូវ​ខេត្ត ចំនួន២​លើក និង​ផ្លូវលំ ចំនួន២​លើក ។ ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមានយដេក១​លើក។​

ម៉ូតូ ចំនួន៧​លើក រថយន្ត​ធុន​តូច ចំនួន២​លើក រថយន្ត​ធុន​ធំ ចំនួន៣​លើក និង ម៉ូតូ ចំនួន៧​លើក រថយន្ត​ធុន​តូច ចំនួន២​លើក រថយន្ត​ធុន​ធំ ចំនួន៣​លើក និង​ម៉ូតូ​កង់​បី ចំនួន១​លើក។

រាជធានី ខេត្ត ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ខេត្តកោះកុង៣​លើក ស្លាប់១​នាក់ របួស៤​នាក់ ( ស្រី១​នាក់ ) រាជធានី​ភ្នំពេញ៣​លើក ស្លាប់១​នាក់ របួស ៤​នាក់ ខេត្តព្រះវិហារ ១​លើក ស្លាប់ ១​នាក់ ខេត្តក្រចេះ១​លើក ស្លាប់ ១​នាក់ ខេត្តកំពង់ឆ្នាំង ១​លើក របួស ២​នាក់ ខេត្ត​កែប ២​លើក របួស ២​នាក់ ខេត្តកំពង់ស្ពឺ ១​លើក របួស ១​នាក់ និង​ខេត្តព្រៃវែង ១​លើក របួស ១​នាក់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114