ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្ងៃទី​៤​កុម្ភៈ​ សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​២​ករណី ​ឃាត់​ជនសង្ស័យ​៦​នាក់​

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​លើក​ទី ៣ ដែល​កាសែត​កម្ពុ​ជាថ្មី​ទទួលបាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩ សមត្ថកិច្ច ចម្រុះ​ទូទាំងប្រទេស​បង្ក្រាប (​ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំ​ដុះ ផលិត​កែឆ្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើប្រាស់​) ចំនួន ២​ករណី ឃាត់ ៦​នាក់ (​ស្រី ០​នាក់​) វត្ថុតាង​ចាប់យក​សរុប មេ​តំ​ហ្វេ​តា​មីន (ice) ៣៧,៤៥​ក្រាម។​

ប្រភេទ​បទល្មើស​គ្រឿងញៀន ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប រួមមាន ជួញដូរ ២​ករណី ឃាត់ ៦​នាក់ (​ស្រី ០​នាក់​)។

លទ្ធផល​ទាំងអស់​បង្ក្រាប​ដោយ ២​អង្គភាព រួមមាន Police : ២​អង្គភាព ១ / បាត់ដំបង​៖ ជួញដូរ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​ice ៣៦,៦៥​ក្រាម​។ ២ / សៀមរាប​៖ ជួញដូរ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​ice ០,៨០​ក្រាម។​

ដោយឡែក លទ្ធផល​អនុវត្តន៍​ច្បាប់​ប្រចាំ​ខែមករា ឆ្នាំ​២០១៩ សរុប 702​ករណី ឃាត់​មនុស្ស 1534​នាក់ ស្រី 125​នាក់ (​ជនបរទេស 67​នាក់ ស្រី 16​នាក់ មាន 6​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ 384​ករណី ឃាត់ 687​នាក់ (​ស្រី 69​នាក់​) និង​ប្រើប្រាស់ 318​ករណី ឃាត់ 847​នាក់ (​ស្រី 56​នាក់​)។ អនុវត្តន៍​ដីកា ​៖ 25​ដីកា ឃាត់ 25​នាក់ (​ស្រី 2​នាក់​) សារធាតុ​ញៀន គ្រប់​ប្រភេទ 23Kg 992,04g កញ្ឆា​ក្រៀម 7634​ដើម។ សម្ភារៈ​ចាប់យក រួមមាន រថយន្ដ 6​គ្រឿង ម៉ូតូ 176​គ្រឿង ទូរស័ព្ទ 489​គ្រឿង ជញ្ជីង 39​គ្រឿង។​

យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​លើក​ទី៣ ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា លទ្ធផល​អនុវត្តន៍​ច្បាប់​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ សរុប 758​ករណី ឃាត់​មនុស្ស 1637​នាក់ ស្រី 127​នាក់ (​ជនបរទេស 67​នាក់ ស្រី 16​នាក់ មាន 6​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ 418​ករណី ឃាត់ 739​នាក់ (​ស្រី 71​នាក់​) និង​ប្រើប្រាស់ 340​ករណី ឃាត់ 898​នាក់ (​ស្រី 56​នាក់​)។ អនុវត្តន៍​ដីកា​ ៖ 25​ដីកា ឃាត់ 25​នាក់ (​ស្រី 2​នាក់​)​សារធាតុ​ញៀន គ្រប់​ប្រភេទ 24Kg 128,45g និង 104​កញ្ចប់​តូច កញ្ឆា​ក្រៀម 7634​ដើម។ សម្ភារៈ​ចាប់​យក រួម​មាន រថយន្ត 6​គ្រឿង ម៉ូតូ 176​គ្រឿង ទូរស័ព្ទ 489​គ្រឿង ជញ្ជីង 39​គ្រឿង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114