ព័ត៍មានទាន់​ហេតុការណ៏
Search

លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​៥​កុម្ភៈ​ យានយន្ត​ល្មើស​២៨៤​គ្រឿង​

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គ​ស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គិត​ចាប់​វេលា​ម៉ោង​១៤​និង​០០​នាទី ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ដល់​វេលា​ម៉ោង១៤និង​០០​នាទី ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ មធ្យោបាយ​យានយន្ត​ល្មើស សរុប​ចំនួន​២៨៤​គ្រឿង អប់រំ ចំនួន​១០២​គ្រឿង និង​ពិន័យ ចំនួន​១៨២​គ្រឿង។​

សរុប​លទ្ធផល​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍ រយៈពេល​៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ចំនួន​២៨១២​គ្រឿង អប់រំ ចំនួន​១០៤៨​គ្រឿង និង​ពិន័យ ចំនួន​១៧៦៤​គ្រឿង។​

ដោយឡែក លទ្ធផល​ត្រួតពិនិត្យ មួក និង​កញ្ចក់ នៅក្នុង​រាជធានី​ភ្នំពេញ រយៈពេល​៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៩ សរុប​រួម ចំនួន​១១៥៧២​គ្រឿង អប់រំ ចំនួន​៧៧២​គ្រឿង មធ្យោបាយ​ពិន័យ ចំនួន​១៣០០​គ្រឿង ( មួក​៨៩២​គ្រឿង និង​កញ្ចក់ ៣១៨ គ្រឿង ស្រវឹង ( គ្មាន ) និង​យាន​ផ្សេងៗ ចំនួន៩០​គ្រឿង ) ។

លទ្ធផល​ត្រួតពិនិត្យ​ល្បឿន រយៈពេល​៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៩ រក​ឃើញ​យានយន្ត​ល្មើស ចំនួន៩៧​គ្រឿង។ ចំណែក លទ្ធផល ត្រួតពិនិត្យ​អ្នកបើកបរ​មាន​ជាតិ ស្រវឹង រយៈពេល​៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ រក​ឃើញ​យានយន្ត​ល្មើស ចំនួន៣​គ្រឿង អប់រំ ចំនួន៣​គ្រឿង និង​មធ្យោបាយ​ពិន័យ ( គ្មាន )៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114