ព័ត៍មានទាន់​ហេតុការណ៏
Search

ទីបំផុត​ ម៉ៃ សុគន្ធ ដាក់ពាក្យ​ប្ដឹង​​​ម្ចាស់​Account Facebook​ឈ្មោះ Morno Morano II ទៅ​តុលាការ

ភ្នំពេញ ​៖​ តារា​ចម្រៀង​ជាប់​ងារ​ជាតា​រា​កំពូល​ទើស​លោក ម៉ៃ សុគន្ធ ក្រោយពេល​ប្រកាស​ព្រមាន​ប្តឹង​លើ​បុគ្គល​ម្ចាស់​Account Facebook​ឈ្មោះ Morno Morano II ​មិនទាន់បាន​ប៉ុន្មាន​ផង​ ពេលនេះ​ក៏បាន​ទម្លាយ​ពាក្យ​បណ្តឹង​ជា​ផ្លូវការ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ប​ង្ក​ការចាប់អារម្មណ៍​ដល់​មហាជន​ជា​សាធារណៈ​។​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​នៃ​ពាក្យបណ្តឹង​តារាចម្រៀង​ប្រុស​លោក ម៉ៃ សុគន្ធ បានលើកឡើង​ដោយ​ខ្លី​ថា ​សូម​និយាយ​តែមួយ​ម៉ាត់​ទេ ប្រទេស​មានច្បាប់​បាន​វាយ​ត្រា​ចូល​ហើយ កុំ​ប្រើ​ភាសា​មាត់​ស្អុយ​មក​ព្រុស​ទៀត​….​។​ ទន្ទឹមគ្នានេះ​នៅក្នុង​ពាក្យបណ្តឹង​ក៏បាន​បញ្ជាក់​ផងដែរ​ថា ​កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩​មាន​គណនី​យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Morno Morano II ​បាន​បង្ហោះ​វីដេអូ​របស់ខ្លួន​នៅក្នុង​បណ្តាញ​សង្គម Facebook​និង​YouTube​ដោយបាន​ប្រើ​ពាក្យពេចន៍​គំរាម​កំហែង និង​មានការ​បរិហារកេរ្តិ៍ ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស ​និង​សុវត្ថិភាព​ផ្ទាល់ខ្លួន។

នៅ​ក្នុង​ពាក្យ​បណ្តឹង​នោះ​ បាន​បន្ត​ថា ​ខ្លឹមសារ​នោះ​បាន​រៀបរាប់​ថា​ ពិសេស​អា ម៉ៃ សុគន្ធ ច្រមុះ​តោ​ក្បាល​កញ្ចាស់ អានេះ​ជេរ​យ៉ាងម៉េច​ក៏​វា​នេះ​វា​មិន​ឈឺ ទាល់តែ​ជួប​ហែង​តាមផ្លូវ​ក្បាល​មួយ​ដប​បាន ហែង​ភ្លឺ ហែង​ជិះ​អា​ព្រុស​ពណ៌​ស​ស្មាន​តែ​អញ​មិន​ចាំ​ហ យល់​ល្អ​ថយ​ឲ្យ​ឆ្ងាយ​អា​កំសាក​មិនមាន​តម្រិះ ​ហែង​ហ្នឹង ចេញ​ស្អី​ខ្លះ​បាន​ប្រយោជន៍​ស្អី​ខ្លះ រត់​បានរ​ត់ទៅ​ឬ​ទៅ​ងាប់​នៅក្នុង​ទឹកស្រះ​។​

តាមរយៈ​ពាក្យបណ្តឹងរ​ប​ស់លោក ម៉ៃ សុគន្ធ​បានលើកឡើង​ទៀតថា​ ទង្វើ​របស់​ម្ចាស់​គណនី​​​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Morno Morano II ជា​ចេតនា​ទុច្ចរិត​ដោយ​បាន​ប្រើពាក្យ​គំរាម​កំហែង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខ​សុវត្ថិ​ភាព​លើ​រូប​ខ្លួន​ផ្ទាល់។ ដូច្នេះ​ដោយមាន​ក្តី​ព្រួយបារម្ភ​ជាខ្លាំង​អំពី​រឿងនេះ ជាពិសេស​បានធ្វើការ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​គឺ​មាន​បំណង​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស ក៏ដូចជា​ក្រុមគ្រួសារ​ធ្ងន់ធ្ងរ​។​

ពាក្យបណ្តឹង​ដដែល​បាន​បន្ថែមថា​ករណីនេះ​លោក ម៉ៃ សុគន្ធ បាន​ប្តឹង​ទាមទារ​សំណង​ចំនួន​២​ករណី​គឺ​១,​សូម​ឲ្យ​តុលាការ​ស្វែងរក​អត្តសញ្ញាណ​និង​ចាប់​ជនសង្ស័យ​ដើម្បី​យកមក​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់​និង​២,​ទាមទារ​សំណង​ជំងឺ​ចិត្ត​៥០​លាន​រៀល​ពី​ម្ចាស់​គណនី​យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Morno Morano II។

ទាក់ទង​នឹង​ករណី​បណ្តឹង​របស់លោក ម៉ៃ សុគន្ធ នេះដែរ ​ភ្លាមៗ​នោះ​ម្ចាស់ Account Facebook ឈ្មោះ​Morno Morano II បាន​ចេញមុខ​បញ្ជាក់​បែបនេះ​ថា «​រួចរាល់​ស្រេច សម្រាប់​ព្រឹក​នេះ​ក្រោយ​បាន​ជួប​ជាមួយ​លោក​មេធាវី​ដែលជា​អ្នកការពារ​ក្តី​អោយ​ខ្ញុំបាទ​។ ភស្តុតាង​ជាច្រើន​ខ្សែ​អាត់​សំឡេង ​ដែល​ខ្ញុំ​បាន​ថត​ទុក​ក្នុង​ការ​ក្លែងបន្លំ​ជា​មេធាវី​មក​គំរាមកំហែង​ខ្ញុំ សួរនាំ​អាសយដ្ឋាន​ក្នុង​គោលបំណង​ប៉ុនប៉ង​ដោយមាន​ផែនការ​គិតទុក​ជាមុន​ថែមទាំង​បង្ហោះ​ពាក្យបណ្តឹង​ដែល​ទាំង​ខ្ញុំ​ទើបតែ​ជា​ចុងចោទ​។​

ប្រភព​ដដែល​នេះ​បាន​បន្ត​ថា វា​ជា​ផល​ប៉ះពាល់​ដល់​កិត្តិយស​កេរ្តិ៍ឈ្មោះ​របស់ខ្ញុំ​គឺ​ស្មើ​ពី​បទ​បរិហារ​​​អ្នកឯង​គ្មាន​សិទ្ធិ​បង្ហោះ​ពាក្យបណ្តឹង​ទេ ​ព្រោះ​តុលាការ​មិន​ទាន់​សម្រេច​ចោទប្រកាន់​ខ្ញុំ​ទេ​។​ គាត់​គ្មាន​មេធាវី​ ប៉ុន្តែ​ខ្ញុំ​មាន ចំប៉ី​ខ្មៅ​បាន​១​ហើយ​នៅឡើយ​តែ​អ្នក​១០០​លាន​រៀល​៥០​លាន​រៀល​ចូល​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​និង​សមាគម​សិល្បករ​ចាស់ជរា​និង​អ៊ំៗ​ធាក់​ស៊ីក្លូ៕


  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114