ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់​កូន​អមត្តញ្ញូ វាយ​ឪពុក បញ្ចូល​គុក​លាងបាប

កំពង់ចាម ​៖ ​កម្លាំង​សមត្ថកិច្ច​របស់​អធិការ​នគរបាល​ស្រុក​ចំការលើ ​បាន​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ​ដែល​បាន​លើក​ដៃ​វាយ​ឪពុក​បង្កើត​របស់​ខ្លួន​អោយ​រង​របួស ​និង​បំពេញ​សំណុំ​បែបបទ​ត្រៀម​បញ្ជូន​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ចាម​ចាត់​ការ​បន្ត។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​អោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨និង១០​នាទី​នៅ​ចំណុច​លើ​ផ្ទះ​ឈ្មោះ​ហួត​ហាក់ ភេទ​ប្រុស អាយុ​៨០​ឆ្នាំ​ជាតិខ្មែរ នៅ​ភូមិ​អូរ​ប៉ិៈ ឃុំ​ជយោ ស្រុក​ចំការលើ ខេត្តកំពង់ចាម មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ ០១​ បាន​កើត​ឡើង បង្ក​​ដោយ​ឈ្មោះ​ ហាក់ ចាន់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​-​ឃុំ​កើត ហេតុ​ខាងលើ​ បាន​ផឹកស្រា​ស្រវឹង​រករឿង​ឪពុក​ម្តាយ​និង​បាន​ធ្វើ​សកម្មភាព វាយ​និង​រុញ ជនរងគ្រោះ​ឈ្មោះ​ហួត ហាក់ ភេទ​ប្រុស អាយុ​៨០​ឆ្នាំ ជាតិខ្មែរ ត្រូវជា​ឪពុក​បង្កើត ចំនួន​០១​ដៃ ត្រូវ​រង្វង់​ភ្នែក​ខាងឆ្វេង និង​រលាត់​ក្បាលជង្គង់​ខាងស្តាំ បណ្តាល​អោយ​ហើម​ជាំ។

ប៉ូលិស​បានអោយដឹងថា ក្រោយ​កើតហេតុ​ ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជយោ។ ប៉ូលិស​បាន​បន្តថា បន្ទាប់ពី​បានទទួល​បណ្តឹង​នេះ​ភ្លាម​លោកនាយ​ប៉ុស្តិ៍​បាន​រាយការណ៍​ជូន​លោក​អធិការ និង​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ​ដើម្បី​ធ្វើការ​សាកសួរ។ ជនរងគ្រោះ​បានអោយដឹងថា កូនប្រុស​អកតញ្ញូ​នេះ ​នៅ​ពេល​ស្រវឹងស្រា ម្តងៗ​ គឺ​តែងតែ​រករឿង​ឪ​ពុក​ម្តាយ​ជាច្រើនលើក​ច្រើនសា​ និង​ធ្លាប់​អប់រំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ម្តង​រួចមកហើយ ពេលនេះ​លោក​ទ្រាំលែងបាន​ទើប​ប្តឹង​សមត្ថ​កិច្ចចាត់ការ​តាមផ្លូវ​ច្បាប់​។

ប៉ូលិស​បាន​បញ្ជាក់​ថា ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​តាម​បញ្ជា​របស់​លោក​ហួត វុទ្ធី ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តកំពង់ចាម ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​បញ្ជូន​ទៅ​តុលាការ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114