ព័ត៍មានទាន់​ហេតុការណ៏
Search

ជំងឺ​ផ្តាសាយ H1N1 នៅ​ក្រុង Delhi ប្រទេស​ឥណ្ឌា​ ចាប់​តាំងពីដើម​ឆ្នាំនេះ​​កើន​ឡើងដល់​ជាង​១.០០០​ករណី​ហើយ​

ចំនួន​ករណី​ជំងឺ​ផ្តាសាយ​ជ្រូក H1N1 នៅ​រដ្ឋធានី​ប្រទេស​ឥណ្ឌា​បន្ត​កើនឡើង​យ៉ាង​ឆាប់រហ័ស​បើទោះជា​នៅពេលនេះ​មាន​មនុស្ស​ស្លាប់​អស់​១១​នាក់ ទៅហើយ​​​ តាំងពីដើម​ឆ្នាំនេះ​មក​ក្តី ​ក៏​នៅមាន​មនុស្ស​ជាង​១.០០០​នាក់​ទៀត​ត្រូវបាន​គេ​និយាយថា បាន​ឆ្លង​ជំងឺ​នៅក្នុង​ឆ្នាំនេះ។

ទិន្នន័យ​ពី​រដ្ឋបាល​ក្រុង Delhi ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា​ មាន​ប្រមាណ​១.០១១​ករណី​នៃ​ជំងឺ​ផ្តាសាយ​ជ្រូក​ត្រូវបាន​រាយការណ៍​នៅក្នុង​ក្រុង​នា​ឆ្នាំនេះ​បើ​គិត​មក​ត្រឹម​ថ្ងៃអាទិត្យ​សប្តាហ៍​កន្លងទៅ​។​

ទិន្នន័យ​ថ្វីបើ​មិនបាន​និយាយ​អំពី​ចំនួន​អ្នកស្លាប់​ដោយសារតែ​ជំងឺ​នេះ​ក៏ពិតមែន ​ប៉ុន្តែ​នៅក្នុង​៣​មន្ទីរពេទ្យ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​បានបញ្ជាក់​អះអាងថា មាន​ស្លាប់​អស់​១១​នាក់​មកហើយ​ដោយសារ​តែ​ជំងឺ​ផ្តាសាយ​ជ្រូក​នេះ។

ការ​រាលដាល​នៃ​ជំងឺ H1N1 ត្រូវបាន​គេ​និយាយថា ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​នៅ​ឆ្នាំនេះ ហើយ​កាលពី​ឆ្នាំកន្លងមក​មាន​ត្រឹមតែ​២០៥​ករណី​តែប៉ុណ្ណោះ​ព្រមទាំង​មាន​ស្លាប់​២​នាក់​។​

យោង​តាម​របាយការណ៍​ពី​បណ្ដាញ​ផ្សព្វផ្សាយ​មកទល់​ត្រឹម​ថ្ងៃទី​២៩​ខែមករា​ចំនួន​អ្នក​កើត​ផ្តាសាយ​ជ្រូក​មាន​៥១២​ករណី​ ហើយ​ចំនួន​បែរជា​កើនឡើង​ដល់​ទៅ​ទ្វេដង គ្រាន់តែ​ក្នុង​មួយ​សប្តាហ៍​កន្លងទៅ​តែប៉ុណ្ណោះ​៕
​ស៊ីន​ហួ​