ព័ត៍មានទាន់​ហេតុការណ៏
Search

សេវាកម្ម AI-based medical diagnostic Services នឹងត្រូវ​បានចាប់ផ្តើម​ក្នុងប្រទេស​ជប៉ុន​

សេវាកម្ម​ដែលមាន​ឈ្មោះ​ហៅថា Medical diagnostic Services ប្រើប្រាស់​បច្ចេកវិទ្យា​សិប្ប​និមិត្ត​ហៅថា artificial intelligence technologies នឹងត្រូវ​បានចាប់ផ្តើម​ធ្វើ​នា​ឆ្នាំនេះ​នៅ​ប្រទេស​ជប៉ុន ដែល​ធ្វើការ​ចាប់យក​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​ថែទាំ​ព្យាបាល​ផ្នែក​សុខាភិបាល។ ប្រភព​មួយ​ដែល​ស្និទ្ធ​នឹង​សេវា​កម្ម​នេះ ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ។

សាកលវិទ្យាល័យ​ឯកជន The Showa University ក្នុង​ក្រុង​តូក្យូ​សាកលវិទ្យាល័យ Nagoya University និង​ក្រុមហ៊ុន a Software Company Cybernet System Co., បាន​រួមគ្នា​អភិវឌ្ឍ​នូវ​ឧបករណ៍​មួយ​នេះដែ​លអាច​រកឃើញ​អត្តសញ្ញាណ​នូវ​ដុំ​សាច់ Polyp មហារីក​ដ៏​សក្តានុពល​ដោយ​ត្រូវបាន​ចាត់ទុកថា ជា​ឧទាហរណ៍​បច្ចេកទេស​នាំមុខគេ ហើយ​ត្រូវ​បានអនុម័ត​ឲ្យ​ធ្វើ​ពាណិជ្ជ​នូវ​នីយកម្ម​ដោយ​រដ្ឋាភិបាល​៕
Kyodo



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114