ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ​២២​ឆ្នាំ​ត្រៀម​ជម្រុះ​កីឡាករ​ចេញ​ខ្លះ​ មុន​ទទួល​ធ្វើ​ម្ចាស់​ពាន​ជើងឯក​អាស៊ាន

ប្រទេស​កម្ពុជា ទទួលបាន​សិទ្ធិ ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​ពានរង្វាន់​បាល់ទាត់​ជើងឯក​យុវជន​ក្រោយ​អាយុ​២២​ឆ្នាំ​ប្រចាំ​តំបន់​អាស៊ាន AFF U22 Championship នៅ​ឆ្នាំ ២០១៩ នៅ​ចុងខែ​កុម្ភៈ ខាងមុខ ខណៈ​សហព័ន្ធ​កីឡាបាល់ទាត់​ជាតិ​កម្ពុជា (​ស​.​ប​.​ក​) បាន​កោះហៅ​កីឡាករ​ចំនួន​៥៤​នាក់​ដើម្បី​ធ្វើតេស្ត​ជម្រុះ​រក​កីឡាករ​ល្អៗ​មុន​ការប្រកួត​មកដល់​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ស​.​ប​.​ក បានបង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​៥៤​នាក់​ដូចជា​កីឡាករ​មកពី​ក្រុម​ក្រសួងការពារជាតិ មាន​កីឡាករ ង៉ែត លី​ទី​, កាន់ ពិសាល​, សុខ ហៀ​ង​, សុខ ហៀ​ង​, ណា​រ៉ុង កក្កដា​។ ចំណែក​ក្រុម​ណាហ្គា​វើ​ល មាន​កីឡាករ រ័ត្ន ប៊ុន​នូ​, យ៉េត ចិ​ត្រា​,​ហេង ទីណា​,​សេត ម៉ាន់​ស៊ូ​ត​,​ឈន ដា​រ៉ា​,​កែវ ឧ​ត្ត​ម​, ចាន់ សុភា​។ ក្រុម​បឹងកេត មាន ឱ ភា​រុណ​, ជា វេស​លី​, ហ៊ុល គឹម​ហ៊ុយ​,​ទេស សម្បត្តិ​,​សឿត ណា​វ៉ា​, យ៉ាន់ សុខា​,​ស្លេស សេន​, ម៉ុ​ន វ៉ាន់ដា​។ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង មាន គ​ន្ធា រ៉ា​វ៉ាន់​, ឃឿ​ង ម៉េង​ហ៊ួ​,​គឹម សុខ​យុទ្ធ​,​តែ លី​ហេង​,​ត្រាយ វិចិត្រ​។ ក្រុម​ភ្នំពេញ​ក្រោ​ន មាន សឿត បារាំង​, ពៅ ប៉ុន​វុទ្ធី​, យើ មូស្លីម​, សួន នឿ​ត​, សេត រ៉ូ​ហ្សា​ក់​, ជួន ចាន់​ចាវ​, សា​វែង សំណាង​,​យើ សា​ហ្វី​, ឈិន ឆៃ​នុត​, សុខ បញ្ញា​។ វិសាខា មាន​កីឡាករ គឹម ឆៃ​យ៉ា​, កែវ ច័ន្ទ​សុភ័ក្ត្រ​, ម៉ាត់ សា​ក់រវី​,​ជា វ៉ាន់​សាក់​, ទៀត គឹម​ហេង​,​ស៊ិន សុ​ផា​ណាត់​,​សាន គឹម​ហេង​,​គង់ ពី​ឡុ​ត​,​សាន បូរ៉ា​, ផន តៃនិញ​,​ឡុង ម៉េង ហាវ​។ ក្រុម​សូល​ទី​ឡូ​អង្គរ មាន ប្រាក់ សុវណ្ណ​ពិសិដ្ឋ​។ ក្រុម​អគ្គីសនី​កម្ពុជា មាន ឈឿង វិ​ស៊ី​នុ​,​ណុប ដេវីត​,​ផា​ច សុជា​វីឡា ចំពោះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ មាន ឡុង ភា​រ៉ាត់​, ឈ​ង់ ប៊ុន​ណាត ក្លិប​អាស៊ី​អឺរ៉ុប មាន កែវ សា​រ៉ា​ត និង​មកពី​សាលា​បាល់ទាត់​ជាតិ​បាទី​មាន ថា ច័ន្ទ​ឬ​ទ្ធី និង​តាំង ប៊ុនឆៃ​។​

ក្រុម U22 កម្ពុជា គឺ​លោក​ក្រោម​ការដឹកនាំ​ពី​សំណាក់​លោក Felix Agustin Dalmas ដែលជា​គ្រូបង្វឹក ខណៈ​ការ​ជម្រុះ​កីឡាករ​នេះ​នឹង​បន្សល់ទុក​តែ​២៣​នាក់​ប៉ុណ្ណោះ​។ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ចុងក្រោយ​ឆាប់ៗ ខណៈ​ការប្រមូល​ផ្តុំគ្នា​ឡើងវិញ​ត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​សុក្រ សប្ដាហ៍​នេះ​តទៅ​ផងដែរ​។​

ពានរង្វាន់ AFF U22 Championship មាន​ក្រុម​ចំនួន​៨​ចូលរួម​ដោយ​ក្នុងនោះ​ពូ​ល A​មាន វៀតណាម ថៃ ទី​ម័​រ និង​ហ្វី​លី​ពិន ខណៈ​ឯ​ក្នុង​ពូ​ល B វិញ​មាន​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​ម្ចាស់ផ្ទះ​កម្ពុជា​។ ការប្រកួត​ធ្វើឡើង​ពីថ្ងៃ​ទី​១៧ ខែកុម្ភៈ ដល់​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៩ ក្នុង​រាជធានី​ភ្នំពេញ​។​

​តាមពិតទៅ​ពានរង្វាន់​ប្រភេទ​យុវជន U22 នេះ​ត្រូវបាន AFF សហការគ្នា​បង្កើតឡើង​វិញ នៅ​ឆ្នាំ​២០១៩ ខាងមុខ ក្រោយពី​ខកខាន​ជា​យូរ​មកហើយ ពោលគឺ​តាំងពី​ឆ្នាំ ២០០៥ មកម្ល៉េះ​។ គណៈកម្មការ​ក៏បាន​កំណត់​ដែលថា​ក្រុម​ខ្លាំងជាងគេ​ចំនួន​៤​ក្រុម នៃ​ពានរង្វាន់ AFF U22​នេះ នឹង​ទទួលបាន​កៅអី​ឡើងទៅ​លេង​ក្នុង​វគ្គ​ជម្រុះ​ពាន​បាល់ទាត់​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ (U23) ប្រចាំ​ទ្វីបអាស៊ី (AFC U-23 ) ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114