ព័ត៍មានទាន់​ហេតុការណ៏
Search

ទិន្នន័យ​ បង្ហាញ​ឲ្យ​ឃើញថា អត្រា​អត្តឃាត​ធ្លាក់ចុះ​ដល់​ទៅមួយ​ភាគបី​នៅ​ទូទាំង​សាកលលោក

ករណី​អត្តឃាត​ បាន​ធ្លាក់ចុះ​ទូទាំង​សាក​លោក ដល់​ទៅ​ជាង​មួយ​ភាគបី​ចាប់តាំងពី​ឆ្នាំ​១៩៩០​មក នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​តាមរយៈ​ការធ្វើ​វិភាគ មួយ​ពី​ដើមឆ្នាំ​មក ​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​គូសបញ្ជាក់​ពី​ភាពខុសគ្នា​នៅក្នុង​ចំនួន​បុរស​និង​ស្ត្រី​ដែល​ផ្តាច់ជីវិត​របស់ខ្លួន​នោះ។​

អង្គការ​សុខភាព​ពិភពលោក​ បាន​ចុះបញ្ជី​ការ​ធ្វើអត្តឃាត​ថា ​ជា​មូលបទ​ពាក់ព័ន្ធ​ទៅ​នឹង​សុខាភិបាល​សាធារណៈ​ដ៏​ធ្ងន់ធ្ងរ​ ហើយ​ប៉ាន់​ស្មាន​ថា​យ៉ាងហោច​ក៏មាន​មនុស្ស​៨០០.០០០​នាក់ បានធ្វើ​អត្តឃាត​ជា​រៀងរាល់ឆ្នាំ​។​

លទ្ធផល​នៃ​ការវិភាគ​ចុះផ្សាយ​នៅក្នុង​ព្រឹត្តិបត្រ The BMJ Journal នោះ ការសិក្សា​ស្រាវជ្រាវ​បានប៉ា​ន់​ស្មានថា មនុស្ស​៨១៧.០០០​នាក់​បានសម្លាប់​ខ្លួន​នៅ​ឆ្នាំ​២០១៦ ដែល​នោះ​គឺមាន​ការកើនឡើង​៦.៧​ភាគរយ​តាំងពី​ឆ្នាំ​១៩៩០​។​

ទោះជា​យ៉ាង​ដូច្នេះ​ក៏ដោយ ​ខណៈ​ពលរដ្ឋ​ទូទាំង​សាកលលោក​បាន​កើនឡើង​នៅក្នុង​រយៈពេល​៣​ទសវត្ស​ចុះ​ក្រោយនេះ​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា អត្រា​ធ្វើអត្តឃាត​វា​ពាក់ព័ន្ធ​នឹង​វ័យ​ព្រមទាំង​ចំនួន​ពលរដ្ឋ​ដែល​នោះ​គឺ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការធ្លាក់ចុះ​ពី​១៦.៦​ដល់​១១.២​ករណី​ស្លាប់​ក្នុងចំណោម​ពលរដ្ឋ​១០០.០០០​នាំ​ឲ្យ​មានការ​ធ្លាក់ចុះ​ពី​ការធ្វើអត្តឃាត​ដល់​ទៅ​៣២.៧​ភាគរយ​៕
​អា​.​អេ​ហ្វ​.​ប៉េ​