ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្ងៃទី​៧​កុម្ភៈ​ សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​១៥​ករណី​ ឃាត់​ជនសង្ស័យ​២៩​នាក់​

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​លើក​ទី ៣ ដែល​កាសែត​កម្ពុ​ជាថ្មី​ទទួលបាន​ឲ្យ​ដឹងថា របាយការណ៍​សរុប​ការ​អនុវត្តន៍​ច្បាប់​ប្រចាំ​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ សមត្ថកិច្ច​បង្ក្រាប ( ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំ​ដុះ ផលិត​កែច្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើប្រាស់​) ចំនួន ១៥​ករណី ឃាត់ ២៩​នាក់ (​ស្រី ១​នាក់​) វត្ថុតាង​ចាប់ យក​សរុប មេ​តំ​ហ្វេ​តា​មីន (ice) ៣,៦៨​ក្រាម និង​១០​កញ្ចប់​តូច មេ​តំ​ហ្វេ​តា​មីន (wy) ៥៣៥,៤​ក្រាម។​

ប្រភេទ​បទល្មើស​គ្រឿងញៀន ដែល​ត្រូវ​បង្ក្រាប រួមមាន ជួញដូរ៨​ករណី ឃាត់ ២១​នាក់ (​ស្រី ១​នាក់​) និង​ប្រើប្រាស់ ៧​ករណី ឃាត់ ៨​នាក់ (​ស្រី ០​នាក់​)។ អាវុធហត្ថ​ ៖ បង្ក្រាប​ជួញដូរ ២​ករណី ឃាត់ ៥​នាក់ (​ស្រី ១​នាក់​)។ អ្នកមាន​ផ្ទុក​សារធាតុ​ញៀន ៨​នាក់ ជួញដូរ ០​នាក់​/២១​នាក់ និង​ប្រើប្រាស់ ៨​នាក់​/៨​នាក់។​

លទ្ធផល​ទាំងអស់​បង្ក្រាប​ដោយ ៧​អង្គភាព រួមមាន Police : ៦​អង្គភាព ១ / បន្ទាយមានជ័យ ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​ice ០,២១​ក្រាម​។ ២ / បាត់ដំបង​ ៖ ជួញដូរ ១​ករណី ឃាត់ ៥​នាក់ ប្រើប្រាស់ ៤​ករណី ឃាត់ ៤​នាក់ ចាប់យក​ice ៣,០១​ក្រាម​។ ៣ / កណ្ដាល​ ៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​ice ៨​កញ្ចប់​តូច។ ៤ / សៀមរាប​ ៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​ice ០,២​ក្រាម​។ ៥ / តាកែវ​ ៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់​។ ៦ / រាជធានី​ភ្នំពេញ​ ៖ ជួញដូរ ១​ករណី ឃាត់ ៦​នាក់ ប្រើប្រាស់៣​ករណី ឃាត់៤​នាក់ ចាប់យក​ice ២​កញ្ចប់​តូច​។ PM : ២​អង្គភាព ១ / បាត់ដំបង​៖ ជួញដូរ ១​ករណី ឃាត់ ៤​នាក់ ចាប់យក​ice ០,២៦​ក្រាម​។ ២ / ស្ទឹងត្រែង ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​wy ៥៣៥,៤​ក្រាម​។​

ដោយឡែក លទ្ធផល​អនុវត្តន៍​ច្បាប់​ប្រចាំ​ខែមករា ឆ្នាំ​២០១៩ សរុប 702​ករណី ឃាត់​មនុស្ស 1534​នាក់ ស្រី 125​នាក់ (​ជនបរទេស 67​នាក់ ស្រី 16​នាក់ មាន 6​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ 384​ករណី ឃាត់ 687​នាក់ (​ស្រី 69​នាក់​) និង​ប្រើប្រាស់ 318​ករណី ឃាត់ 847​នាក់ (​ស្រី 56​នាក់​) ។ អនុវត្តន៍​ដីកា​ ៖ 25​ដីកា ឃាត់ 25​នាក់ (​ស្រី 2​នាក់​) សារធាតុ​ញៀន គ្រប់​ប្រភេទ 23Kg 992,04g កញ្ឆា​ក្រៀម 7634​ដើម ។ សម្ភារៈ​ចាប់យក រួមមាន រថយន្ដ 6​គ្រឿង ម៉ូតូ 176​គ្រឿង ទូរស័ព្ទ 489​គ្រឿង ជញ្ជីង 39​គ្រឿង។​

យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​លើក​ទី៣ ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា លទ្ធផល​អនុវត្តន៍​ច្បាប់​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ​សរុប 786​ករណី ឃាត់​មនុស្ស 1693​នាក់ ស្រី 129​នាក់ (​ជនបរទេស 67​នាក់ ស្រី 16​នាក់ មាន 6​សញ្ជាតិ​) ជួញ​ដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ 434​ករណី ឃាត់ 778​នាក់ (​ស្រី 73​នាក់​) និង​ប្រើប្រាស់ 352​ករណី ឃាត់ 915​នាក់ (​ស្រី 56​នាក់​) ។ អនុវត្តន៍​ដីកា​ ៖ 26​ដីកា ឃាត់ 26​នាក់ (​ស្រី 2​នាក់​)​សារធាតុ​ញៀន គ្រប់​ប្រភេទ 24Kg 671,94g និង 122​កញ្ចប់​តូច កញ្ឆា​ក្រៀម 7634​ដើម។ សម្ភារៈ​ចាប់យក រួម​មាន រថយន្ត 6​គ្រឿង ម៉ូតូ 176​គ្រឿង ទូរស័ព្ទ 489​គ្រឿង ជញ្ជីង 39​គ្រឿង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114