ព័ត៍មានទាន់​ហេតុការណ៏
Search

មាន​ការ​ព្យាបាល​ដោយ​បា្លស្មា​ឈាម​ជាង​១២.០០០​ករណី​ នៅ​ប្រទេស​ចិន ​ឆ្លង​វីរុសហ៊ីវ

ការ​ព្យាបាល​ដោយ​ប្រើ​ប្លា​ស្មា​ឈាម (Blood Plasma) មាន​ជាង​១២.០០០​លើក​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​​​ឱសថ​មួយ​របស់​រដ្ឋ​នៅក្នុង​ប្រទេស​ចិន​នោះ ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​ ព្រមទាំង​បង្ក​ឲ្យ​មាន​ការ​ឆ្លង​វីរុសហ៊ីវ។

កាលពី​ថ្ងៃ​ពុធ​គណៈកម្មាធិការ NHC (The National Health Commission) បាន​និយាយថា គេ​បាន​ណែនាំ​ដល់​បណ្តា​វិទ្យាស្ថាន វេជ្ជសាស្ត្រ​ឲ្យ​បញ្ឈប់​ឬ​ផ្អាក​ការប្រើប្រាស់​ផលិតផល​បា្ល​ស្មា​ឈាម ដែល​ដាក់​ក្នុង​ប្លោក​សម្រាប់​ការចាក់​បញ្ចូល​តាម​សរសៃ​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​រដ្ឋ Shanghai Xinxing Pharmaceutical បន្ទាប់ពី​គណៈកម្មាធិការ NHC នេះ​បានទទួល​សេចក្តីរាយការណ៍​ថា​ប្លោក​សេរ៉ូម​ប្លា​ស្មា​នោះ ​ត្រូវបាន​ធ្វើតេស្ត​រកឃើញថា មាន​វត្តមាន​ហ៊ីវ​វិជ្ជមាន​។​

ប្លោក​សេ​រ៉ូ​ប្លា​ស្មា​immunoglobulins​គឺជា​អង្គ​បដិបក្ខ ផលិត​ចេញពី​ប្លា​ស្មា​ឈាម (Blood Plasma) ប្រព័ន្ធ​សុំា នឹង​ជំងឺ​ប្រើប្រាស់​ប្រភេទ​បា្ល​ស្មា immunoglobulin ។​ ដើម្បី​ទប់ទល់​ជាមួយ​ប្រភេទ​ជំងឺ​ប៉ា​តូ​ហ្សេ​ន ហើយ​អាច​ត្រូវបាន​យកទៅ​ប្រើ​យ៉ាង​ទូលំទូលាយ​សម្រាប់​ការព្យាបាល​ជំងឺ​រលាក​សន្លាក់ (arthritis) ព្រមទាំង​ជំងឺ​មហារីក​ជាច្រើន​ប្រភេទ​ទៀតផង៕
ស៊ី​.​អិន​.​អេ​