ព័ត៍មានទាន់​ហេតុការណ៏
Search

ករណី​កើត​កញ្ជ្រឹល​ ត្រូវបាន​ប្រកាស​នៅ​ក្រុង Metro Manila

ករណី​កើតមាន​ជំងឺ​ក​ញ្ជ្រឹល​មួយ​ ត្រូវ​បានប្រកាស​នៅឯ​ក្រុង Metro Manila ប្រទេស​ហ្វីលីពីន ​នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​ក្រសួងសុខាភិបាល (DOH) របស់​ប្រទេស​កាលពី​ថ្ងៃ​ពុធ​។​

រហូតមក​ទល់នឹង​ថ្ងៃ​សៅរ៍​សប្តាហ៍​ចុងក្រោយ​នេះ យ៉ាងហោច​ក៏មាន​៨៦១​ករណី​ដែល​ជាប់​ការសង្ស័យថា​ជា​ជំងឺ​ក​ញ្ជ្រឹល​ត្រូវបាន​រាយការណ៍​នៅ​ទូទាំង​តំបន់​នៃ​រដ្ឋធានី​របស់​ប្រទេស​ហ្វីលីពីន​។​

នេះ​ជាការ​លើកឡើង​ដោយ​អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ហ្វីលីពីន​លោក Eric Domingo ដែល​រាយការណ៍​ដោយ CNN ហ្វីលីពីន​។

គិត​មកដល់​ពេលព្រឹក​ថ្ងៃ​អង្គារ កុមារ​៧​នាក់​ បាន​បាត់​បង់ជីវិត ក្នុង​រយៈពេល​១​ថ្ងៃ​ដោយសារ​រោគ​កញ្ជ្រឹល​នៅ​មន្ទីរពេទ្យ San Lazaro​ក្រុង Manila ខណៈ​កុមារ​យ៉ាងហោច​២៤៨​នាក់​ទៀត​កំពុង​ទទួល​បាន​ការ​ព្យាបាល​ជំងឺ​នេះ​។ នេះ​បើ​យោង​តាម​របាយការណ៍​ធ្វើឡើង​ដោយ ABS-CBN ។​

ចំនួន​នៃ​ករណី​កើន​ឡើង​យ៉ាងខ្ពស់​និង​លឿន​នេះ​ជា​ការ​លើក​ពី​លោក​Domingo ប៉ុន្តែ​លោក​បាន​ធានា​ដល់​សាធារណជន​ថា​ អាជ្ញាធរ​កំពុងតែ​ឆ្លើយតប​យ៉ាង​បន្ទាន់​ចំពោះ​ករណី​កើតមាន​ជំងឺ​ក​ញ្ជ្រឹល​នេះ​។​

បើ​គ្រាន់តែ​ស្ថិតនៅ​ចន្លោះ​ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​១៩ ​ខែ​មករា​នោះ​ ការ​កើតមាន​ជំងឺ​ក​ញ្ជ្រឹល​ឡើង​ដល់​១៩៦​ករណី​ជាប់​កំណត់ត្រា​នៅ​ក្នុង​តំបន់​រដ្ឋធានី​ទៅ​ហើយ។

នៅ​ឆ្នាំ​២០១៨​ជំងឺ​កញ្ជ្រឹល​មាន​៣.៦៤៦​ករណី​ ត្រូវបាន​ជាប់​កំណត់ត្រា​នៅ​ក្នុង​តំបន់​ដដែល​នេះ​បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០១៧ កញ្ជ្រឹល​នៅ​ក្រុង Manila មានតែ​ត្រឹម​៣៥១​ករណី​ប៉ុណ្ណោះ​៕
​ស៊ី.​អិន​.​អេ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114