ព័ត៍មានទាន់​ហេតុការណ៏
Search

ជំងឺ​ផ្ដាសាយ​ជ្រូក ​រាលដាល​នៅ​ក្នុង​ប្រទេស​ជប៉ុន​ រដ្ឋាភិបាល​ព្រមាន​ថា​ នេះ​ជា​ដំណាក់កាល​ធ្ងន់ធ្ងរ​បំផុត

ការ​រាតត្បាត​នៃ​ជំងឺ​ផ្តាសាយ​ជ្រូក​ឬ​ជំងឺប៉េស្ត​ជ្រូក​នៅ​ប្រទេស​ជប៉ុន ​កំពុងតែ​រាលដាល​ហើយ​ ដោយ​អាជ្ញាធរ​ក្នុងស្រុក​ស្ថិត​ក្នុង​តំបន់​គ្រប់គ្រង​ពិសេស​ទាំង​៥​នៅ​ភាគ​កណ្តាល​ និង​ភាគ​ខាងលិច​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​កំពុងតែ​ប្រយុទ្ធ​ទប់ទល់​ទៅ​នឹង​ជំងឺ​បង្ក​ដោយ​វីរុស​ដែល​មាន​លទ្ធភាព​ឆ្លង​យ៉ាង​ខ្ពស់​បំផុត​ដែល​ត្រូវ​បាន​រាយការណ៍​ជា​លើកដំបូង​ក្នុង​ខែកញ្ញា​ឆ្នាំទៅ​មិញ។

ដោយ​រាលដាល​ចេញពី​កសិដ្ឋាន​នានា​នៅក្នុង​តំបន់ Gifu វីរុស​ដែល​បង្ក​ជា​អាសន្នរោគ​ដល់​សត្វ​ជ្រូក​ត្រូវបាន​រកឃើញ​ជាថ្មី​ដោយ​អាជ្ញាធរ​ក្នុង​តំបន់​និង​អាជ្ញាធរ​ក្នុងស្រុក​នៅតាម​កសិដ្ឋាន​ក្នុង​តំបន់ ក្បែរ​ខាង​គ្នា​នោះ​ឈ្មោះ​តំបន់ Aichi ក៏ដូចជា​នៅ​ក្រុង Osaka Shiga and Nagano នោះដែរ។

ចំនួន​សត្វ​ជ្រូក​សរុប​ដែល​ត្រូវ​កម្ទេចចោល​នៅតាម​កសិដ្ឋាន​ដែល​រង​ការប៉ះពាល់​នោះ​ត្រូវបាន​គេ​រំពឹងថា មាន​ដល់​ទៅ​១៥.០០០​ក្បាល​រួចទៅហើយ​។​

ជំងឺ​នេះ​វា​មិន​ឆ្លង​មក​មនុស្ស​ទេ មិនថាតែ​សាច់ ដែល​សត្វ​នោះ​ត្រូវបាន​គេ​យកមក​បរិភោគ​ក៏ដោយ ប៉ុន្តែ​វា​ជា​ប្រភេទ​ជំងឺ​ដែល​អាច​បណ្តាល​ឲ្យ​ជ្រូកស្រុក​និង​ជ្រូកព្រៃ​បាត់បង់​ជីវិត​៕
KYODO