ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ជម្រើស​ជាតិ​កម្ពុជា ឈរ​លេខ​រៀង​ទី​១៧២ ក្នុង​តារាង​ពិភពលោក ​ប្រចាំខែ​កុម្ភៈ​នេះ​

បាល់ទាត់ ៖ សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ ឬ ហៅ​កាត់​ថា FIFA បាន​បញ្ចេញ​តារាង​ចំណាត់ថ្នាក់​ក្រុមបាល់ទាត់​ទាំងអស់​ ជា​សមាជិក​របស់ខ្លួន (FIFA World Ranking) ដែលមាន​២០៦​ប្រទេស ប្រចាំ​ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​កាលពីពេល​ថ្មីៗ​នេះ ​ស្របពេល​ក្រុម​កម្ពុជា នៅ​ឈរ​ចំណាត់ថ្នាក់​ដែល ​គឺ​លេខ​១៧២ ពោល​គឺ​ស្មើនឹង​ចំណាត់ថ្នាក់​កាលពី​ចុង​ឆ្នាំ​២០១៨ កន្លងទៅ​។​

​យោងតាម​វេប​សាយ fifa.com បាន​បញ្ជាក់​ថា​ តារាង​ចំណាត់ថ្នាក់​នេះ ​គិត​ចាប់ពី​ថ្ងៃទី​៧ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃទី​៤ ​ខែ​មេសា ឆ្នាំ​២០១៩​។ តារាង​ចំណាត់ថ្នាក់​នេះ ​មិនមាន​ការប្រែប្រួល​ច្រើន ​ព្រោះ​ក្រុម​ជម្រើសជាតិ​កម្ពុជា តែ​បញ្ចប់​បេសកម្ម​ក្នុង​ពានរង្វាន់​បាល់ទាត់ AFF Suzuki Cup 2018 ហើយ​នៅ​ដើមឆ្នាំ​២០១៩​នេះ​ ក្រុម​ក៏​មិនមាន​ប្រកួត​ផ្លូវការ​ណាមួយ​។ សរុប​តារាង​ចំណាត់ថ្នាក់​ប្រចាំ​តំបន់​អាស៊ាន​ប្រទេស​វៀតណាម ឡើង​មកឈរ​កំពូល​តា​រាង​១២​ខែ​ជាប់​គ្នា ដោយ​ឈរ​លេខ​៩៩​ពិភព​លោក ខណៈ​ថៃ ឈរ​លេខ​១១៥ ហើយ​ហ្វីលីពីន នៅ​លេខ​១២៣ តាម​ពីក្រោយ​ដោយ​ក្រុម​មី​យ៉ាន់​ម៉ា ឈរ​លេខ​១៣៨​ពិភពលោក​,​ឥណ្ឌូណេស៊ី លេខ​១៥៩,​សឹង្ហ​បុរី លេខ​១៦៥,​ម៉ាឡេស៊ី លេខ​១៦៧,​កម្ពុជា លេខ​១៧២, ឡាវ លេខ​១៨៤,​ប្រ៊ុយណេ លេខ​១៩៥ និង​ទី​ម័​រ​ខាងកើត លេខ​១៩៦​។​

​បើ​រាល់​តារាង​ចំណាត់ថ្នាក់​ក្រុម​ល្អ​ទាំង​១០ ប្រចាំ​ទ្វីបអាស៊ី ក្នុង​ខែ​កុម្ភៈ នេះ​មាន​ក្រុម​អ៊ីរ៉ង់ បាន​ឡើង​មកឈរ​លេខ​២២ ពិភពលោក​ក្នុង​តារាង ហើយ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន លេខ​២៧ ,​កូរ៉េខាងត្បូង លេខ​៣៨, អូស្ត្រាលី លេខ​៤២, កាតា លេខ​៥៥, អារ៉ាប់​រួម លេខ​៦៧,​អារ៉ាប់​ប៊ី​សា​អ៊ូ​ឌី​ត លេខ​៦៧, ចិន លេខ​៧២, ចិន លេខ​៧៦, អ៊ីរ៉ាក់ លេខ​៨០ និង​ ស៊ី​រី លេខ​៨៣​ពិភពលោក​។​

​សម្រាប់​ចំណាត់ថ្នាក់​ក្រុម​ខ្លាំងជាងគេ​ប្រចាំ​ពិភពលោក​ក្នុង​ខែ​កុម្ភៈ នេះ​ គឺ​ក្រុម​បែលហ្សិក ឈរ​លេខ​១ ហើយ​ក្រុម​បារាំង ឈរ​លេខ​២ ខណៈ​ក្រុម​ប្រេ​ស៊ី​ល ឈរ​លេខ​៣ ,​ក្រូ​អាត លេខ ៤,​ប្រទេស​អង់​គ្លេស ឈរ​លេខ​៥,​ព័រ​ទុយ​ហ្គា​ល់ លេខ​៦, អ៊ុយ​រ៉ា​ហ្គា​យ លេខ​៧, ស្វី​ស លេខ​៨, អេ​ស្ប៉ា​ញ ឡើង​មក​លេខ៩ ​និង​ក្រុម​ជម្រើស​ជាតិ​ដា​ណឺ​ម៉ាក ឈរ​លេខ​១០៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114