ព័ត៍មានទាន់​ហេតុការណ៏
Search

ខេ​ម ចេញ​សារ​បង្កប់​អត្ថន័យ​ ដើម្បី​បំផុស​ស្មារតី​ ត្រូវចិត្ត​អ្នកគាំទ្រ​ខ្លាំង !

​ភ្នំពេញ ​៖ ​តារា​ចម្រៀង​ប្រុស​ ឈរ​នៅ​លំដាប់​ជួរ​មុខ​របស់​ផលិតកម្ម​ថោ​ន ​លោក ខេ​ម មួយរយៈ​ពេល​ចុង​ក្រោយនេះ ​ត្រូវបាន​ទស្សនិកជន​កត់សម្គាល់​ឃើញថា​ លោក​ហាក់​កំពុងតែ​ឆក់​បាន​ទីផ្សារ​គាំទ្រ​ពី​មហាជន​គ្រប់​ស្រទាប់​វ័យ​ លើ​ការចេញ​បទ​ចម្រៀង​ថ្មីៗ​របស់ខ្លួន​។ ​កាន់តែ​ពិសេស​ជាង​នេះ​ លោក ខេ​ម ក៏​ក្តាប់បាន​ឱកាស​ចេញទៅ​ច្រៀង ​និង​សម្តែង​នៅក្រៅ​ប្រទេស​ជា​បន្តបន្ទាប់​។​

តាមរយៈ​ការ​ប្រជែង​បាន​ឱកាស​ទីផ្សារ​ចម្រៀង​ និង​ប្រជាប្រិយភាព​កាន់តែច្រើន​របស់ លោក ខេ​ម នា​ពេលនេះ​ ត្រូវបាន​ប្រភពពី​អ្នកសិល្បៈ​មួយចំនួន​យល់ឃើញថា ​វា​ជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​តារា​ចម្រៀង​ប្រុស​រូបនេះ​ក្នុងការ​ប្រមូល​កើប​លុយ​ខ្ទង់​រាប់ម៉ឺន​ដុល្លារ​ពី​អាជីព​សិល្បៈ​ប្រចាំថ្ងៃ​របស់ខ្លួន​។​ មិនតែប៉ុណ្ណោះ ​លោក ខេ​ម បច្ចុប្បន្ន​ ក៏បាន​តែ​ស្តារ​បាន​ប្រជាប្រិយភាព​ និង​ការគាំទ្រ​ខ្លាំង​ឡើង​វិញ​ ក្រោយពេល​បង្ក​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ​កាលពី​ប៉ុន្មាន​មុន​ ខណៈ​កាលនោះ​លោក​ស្ទើរតែ​បាត់​បង់​ទីផ្សារ​សិល្បៈ​ហើយ​នោះ​។​

ដោយឡែក​ បើ​ងាក​មក​ចាប់អារម្មណ៍​លើ​ការបញ្ចេញ​ទស្សនៈ ​ឬ​ខ្លឹមសារ​មាន​ចេតនា​ក្រើនរំលឹក ​ក្នុង​ន័យ​បំផុស​មហាជន​ឲ្យ​ស្គា​ល់ពី​តម្លៃ​ខ្លួន​ និង​ភាពជោគជ័យ​ឯណោះ​វិញ ​គឺ​តារាចម្រៀង ​លោក ខេ​ម ភ្លាមៗ​នោះ​ ហាក់​កាន់តែ​ទទួលបាន​ការគាំទ្រ ​និង​លើក​សរសើរ​ចំពោះ​ទស្សនៈ​ដ៏​មានន័យ​មួយ​ឃ្លា​ដូចខាងក្រោម​នេះ​។​

តារាចម្រៀង ​លោក ខេ​ម បានធ្វើការ​លើកឡើងថា ​រៀន​សម្លឹងឲ្យ​ឆ្ងាយ ​នោះ​អ្នក​នឹង​មើលឃើញ​នូវ​ដំណោះស្រាយ​ជាក់​ជាមិនខាន បញ្ហា​តូច​ពេល​យើង​យក​វា​មក​ដាក់​ជិត​ខ្លួន​ វា​នឹង​ក្លាយជា​បញ្ហា​ធំ​ជាក់​ជាមិនខាន។ ឧទាហរណ៍ ៖​ ដូច​មេដៃ​វា​តូច​ តែបើ​យើង​យក​វា​មក​ដាក់​ជិត​ភ្នែក​នោះ​ យើង​ប្រាកដ​ជា​មិនអាច​មើលឃើញ​ទាំងអស់​ទេ​….​។​

សូម​បញ្ជាក់​ថា ​ខ្លឹម​របស់​តារា​ចម្រៀង​សំឡេង​ស្អក​ លោក ខេ​ម ខាងលើនេះ ​កំពុង​ត្រូវបាន​អ្នកគាំទ្រ​ជាច្រើន​យល់ឃើញថា ​ពិត​ជាមាន​អត្ថន័យ​ត្រឹមត្រូវ​ ហើយ​គួរ​ឲ្យ​សរសើរ​លើ​គំនិត​ល្អៗ​ ដើម្បី​ជាការ​បំផុស​ដល់​មហាជន​។​ពិសេស​វា​គឺជា​គំរូ​ល្អ​របស់​អ្នកសិល្បៈ​ដែល​តែងតែ​យក​ដំណោះស្រាយ​ដោយ​បង្កប់​អត្ថន័យ​ដាក់​តឿន ​មក​ចែករំលែក​ជូន​ទស្សនិកជន​បែបនេះ​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114