ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៨​កុម្ភៈ​ កើតឡើង​៩​លើក​ ស្លាប់​៣​នាក់ ​របួសធ្ងន់​ស្រាល​១៩​នាក់​

​ភ្នំពេញ ​៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្រាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន៩​លើក ( យប់៤​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣​នាក់ ( ស្រី១​នាក់ ) រងរបួស​ធ្ងន់ ១១​នាក់ ( ស្រី ៦​នាក់ ) និង​រងរបួស​ស្រាល ៨​នាក់ ( ប្រុស ) ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ១៣​នាក់ ( យប់ ១០​នាក់ )។

នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង៩​លើក​នេះ បាន​បណ្តាល​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៧​គ្រឿង ក្នុងនោះ​មាន ម៉ូតូ ចំនួន១០​គ្រឿង រថយន្ត​ធុន​តូច ចំនួន៣​គ្រឿង និង​យាន​ផ្សេងៗ ចំនួន ៤​គ្រឿង។​

របាយការណ៍​ខាងលើ​ប្រាប់​បន្តថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្មើស​ល្បឿន៦​លើក ( ស្លាប់៣​នាក់ ) , មិន​គោរព​សិទ្ធិ ១​លើក , ស្រវឹង ១​លើក , និង​បត់​គ្រោះថ្នាក់១​លើក។​

គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៦​លើក និង​ផ្លូវ​ខេត្ត ចំនួន៣​លើក។ ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូចំនួន៦​លើក និង​រថយន្ត​ធុន​តូច ចំនួន៣​លើក។

រាជធានី ខេត្ត ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន រាជធានី​ភ្នំពេញ៣​លើក ស្លាប់១​នាក់ របួស៥​នាក់ ( ស្រី២​នាក់ ) ខេត្តក្រចេះ២​លើក ស្លាប់១​នាក់ ( ស្រី ) របួស៧​នាក់ ( ស្រី២​នាក់ ) និង​ខេត្តបាត់ដំបង១​លើក ស្លាប់១​នាក់។​

យោងតាម​របាយ​ការ​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា រយៈពេល៨​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១-៨ ខែកុម្ភៈ ឆ្នាំ​២០១៩ គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស កើតឡើង១១១​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់៤៨​នាក់ របួស​សរុប ១៥៨​នាក់ ក្នុងនោះ​របួសធ្ងន់១១៤​នាក់ និង​របួសស្រាល៤៤​នាក់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114