ព័ត៍មានទាន់​ហេតុការណ៏
Search

ជិះ​ម៉ូតូ​បុក​គ្នា​ទាំង​កំរោល ​ស្លាប់​ម្នាក់ ​របួសធ្ងន់​ម្នាក់​

ភ្នំពេញ​ ៖ យុវជន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ និង​ម្នាក់ទៀត ​រងរបួស​ធ្ងន់​ បន្ទាប់ពី​ជិះ​ម៉ូតូ​បុក​គ្នា​ទាំង​កំរោល ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ បណ្ដាល​ឲ្យ​ភាគី​ម្ខាង​ស្លាប់ ​និង​ភាគី​ម្ខាង​ទៀត​របួស​ធ្ងន់ កាលពី​វេលា​ម៉ោង​១១និង​៣០យប់ នៅ​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ ក្នុង​ភូមិ​ដូន​កី សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

សព​ជនរងគ្រោះ​មាន ឈ្មោះ ​ផា ច​ន​ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​អ្នក​រត់​តុ ស្រុកកំណើត​ភូមិ​ព្រៃ​កី ខ សង្កាត់​ពងទឹក ខណ្ឌ​ដង្កោ​។​

យោងតាម​ប្រភពព័ត៌មាន​ពី​ប្អូនប្រុស​ជនរងគ្រោះ​បាន​និយាយថា ​មុខ​ពេល​កើតហេតុ​ជនរងគ្រោះ​ដែល​ស្លាប់ ​បានចេញ​ពី​ធ្វើការ​​​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ ​ស៊េរី​២០០៧ ស្លាក​លេខ កណ្ដាល​1E-5211 ទៅ​ទិញ​អី​ហូប ពេល​ជិះ​ម៉ូតូ​ត្រឡប់មកវិញ ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ បញ្ច្រាស​គ្នា មកដល់​ចំណុច​កើតហេតុ​ ដោយសារ​ផ្លូវ​ងងឹត​ផង​ ខណៈ​នោះ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ zoomer X ពណ៌​ខៀវ​លាយ​ខ្មៅ​ ពាក់​ស្លាក​លេខ​តាកែវ​1 O-4622 ដែល​ជិះ​ម៉ូតូ​បញ្ច្រាស​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​ដូចគ្នា ពេល​ជិះ​មកដល់​ចំណុច​កើតហេតុ ​ក៏បាន​បុក​គ្នា​ពីមុខ​ពេញទំហឹង​ បណ្ដាល​ឲ្យ​បុរស​ជា​ម្ចាស់​ម៉ូតូ​ហុងដា​ឌ្រី​ម​ដួល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​យ៉ាង​អាណោចអាធ័ម និង​ម្នាក់ទៀត​រង​របួស​ធ្ងន់ ​ត្រូវ បាន​ខាង​មន្ទីរពេទ្យ​ឯកជន​ស​ម្ភ​រស្មី​ ដឹក​ទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។​

ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ បាន​ចុះ​មកដល់​កន្លែង​ ហើយ​បានធ្វើការ​វាស់វែង​ និង​យក​ម៉ូតូ​ទាំងពីរ​គ្រឿង​ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។ ​ចំណែក​សព​រងគ្រោះ​ សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ស្រុកកំណើត​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114