ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​មាន​ប្រវត្តិ​ព្យាបាល​ជំងឺផ្លូវចិត្ត ​ត្រូវ​រង​ការចោទប្រកាន់​សម្រាប់​ការ​បញ្ឆេះ​ឲ្យ​មាន​អគ្គិភ័យ​សម្លាប់​មនុស្ស​ក្នុង​ទីក្រុង​ប៉ារីស​

រដ្ឋអាជ្ញា​បារាំង​បាន​និយាយថា ស្ត្រី​ម្នាក់​ដែលមាន​ប្រវត្តិ​បញ្ហា​ផ្លូវចិត្ត​ ត្រូវបាន​ចោទប្រកាន់​សម្រាប់​ការ​បញ្ឆេះ​ឲ្យ​មាន​អគ្គិភ័យ​នៅ​អគារ​ផ្ទះល្វែង​មួយ​ក្នុង​ទីក្រុង​ប៉ារីស​ដែល​ក្នុងនោះ​មាន​មនុស្ស​១០​នាក់​បាន​ស្លាប់​។​

រដ្ឋអាជ្ញា​ទីក្រុង​ប៉ារីស​បាន​និយាយថា ជនសង្ស័យ​ដែល​ត្រូវបាន​គេ​ឃុំខ្លួន​នៅក្នុង​មណ្ឌល​វិកលចរិត​របស់​ប៉ូលិស​ចាប់តាំងពី​ការចាប់ខ្លួន​របស់​នាង​គឺ​ត្រូវបាន​គេ​ចោទប្រកាន់​កាលពី​ថ្ងៃ​សុក្រ​ពីបទ​លួច​ដុតបំផ្លាញ​ដែល​បណ្តាល​ឲ្យ​មានការ​ស្លាប់​។​

អគ្គិភ័យ​កាលពី​ថ្ងៃ​អង្គារ​នៅ​ជាន់​ខាងលើ​នៃ​សំណង់​អាគារ​មួយ​ក្នុង​ខណ្ឌ​ប៉ារីស​ទី​១៦​គឺជា​អគ្គិភ័យ​សម្លាប់​មនុស្ស​ច្រើន​បំផុត​នៅក្នុង​រដ្ឋធានី​នេះ​ចាប់តាំងពី​ឆ្នាំ​២០០៥​មក​។​
​មនុស្ស​៣០​នាក់​ក៏​រងរបួស​ផងដែរ​នៅក្នុង​អគ្គិភ័យ​នោះ​ដែល​បាន​បំផ្លិចបំផ្លាញ​ភាគច្រើន​នៃ​អគារ​។​

ជនសង្ស័យ​ដែល​ស្ថិតក្នុង​វ័យ​៤០​ឆ្នាំ​ហើយ​ជា​អ្នក​រស់នៅក្នុង​អគារ​នោះ​គឺ​ត្រូវបាន​គេ​ព្យាបាល​រាប់សិប​ដង​មកហើយ​នៅក្នុង​មន្ទីរពេទ្យ​វិកល​ច​រិ​កនៅ​ទីក្រុង​ប៉ារីស​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ​។​

រដ្ឋអាជ្ញា Remy Heitz បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​កាលពីដើម​សប្តាហ៍​នេះ​ថា ក្នុង​រយៈពេល​ត្រឹមតែ​៦​ថ្ងៃ​ប៉ុណ្ណោះ​មុន​ហេតុការណ៍​នេះ​ផ្ទុះឡើង នាង​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ចេញពី​គ្លីនិក​មួយ​បន្ទាប់ពី​វេជ្ជបណ្ឌិត​ម្នាក់​ប្រកាសថា នាង​អាច​ចាកចេញ​វិញ​បាន​បន្ទាប់ពី​ការ​ស្នាក់នៅ​អស់​រយៈពេល​១២​ថ្ងៃ​។​

ប៉ូលិស​បាន​និយាយថា ជនសង្ស័យ​បាន​រត់​ចូល​ផ្ទះ​ម្តង​ហើយ​ម្តងទៀត​ជាមួយ​អ្នកជិតខាង​ម្នាក់​ហើយ​បាន​ឈ្លោះ​ជាមួយ​គាត់​ម្តងទៀត​មុនពេល​អគ្គិភ័យ​ផ្ទុះឡើង​។ ប៉ូលិស​បាន​បន្ថែមថា នាង​ស្រវឹង​នៅពេលដែល​ត្រូវបាន​ឃាត់ខ្លួន​ហើយ​ប៉ុនប៉ង​ដុត​ឡាន​មួយគ្រឿង​។​

ស្ត្រី​រូបនេះ​ធ្លាប់មាន​បញ្ហា​ជាមួយ​ប៉ូលិស​រួចទៅហើយ​រួមទាំង​ការបង្ក​ឲ្យ​មានការ​ខូចខាត​ដោយ​ភ្លើង​ផងដែរ​ប៉ុន្តែ​នាង​មិនដែល​ត្រូវបាន​ផ្តន្ទាទោស​ឡើយ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114