ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ធុន​ធំ ​បុក​រះ​រថយន្ត​ជាច្រើន​គ្រឿង​ទៀត ​ស្លាប់​ស្ត្រី​ម្នាក់​ និង​របួស​មនុស្ស​ជាច្រើន​នាក់​ ​ទុស្សេ​ឆេះ​តូប​លក់ដូរ

ព្រះសីហនុ​ ៖ ​យ៉ាងហោចណាស់​មាន​មនុស្ស​ស្រី​ម្នាក់​ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ ​និង​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត​ បាន​រង​របួស​ធ្ងន់​ស្រាល ​ក្នុង​ហេតុ​ការណ៍​ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដោយសារ​រថយន្ត​ធុន​ធំ​បើក​ចុះ​ចំណោត ​ហើយ​ទំនង​ជា​មាន​បញ្ហា​ហ្រាំង​មិន​ស៊ី​ជ្រុល​ទៅបុក​រះ​រថយន្ត​បន្ត​កន្ទុយ​គ្នា​ជាច្រើន​ទៀត។

នៅ​កន្លែង​កើតហេតុ​ គេ​សង្កេតឃើញ​រថយន្ត​តូច​ធំ ​ព្រមទាំង​ម៉ូតូ​ផង​នោះ​ បាន​នៅ​ជាប់​ក្នុង​តូប​ និង​ផ្ទះ​ប្រជាពលរដ្ឋ​ ដែល​ស្ថិត​ក្រោម​គំនរ​បាក់បែក​អស់​ជាច្រើន ​ព្រមទាំង​បង្ក​ឲ្យ​កើតមាន​ជា​ភ្លើង​ឆាបឆេះ​ផង​ដែរ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយ​ការណ៍​ពី​កន្លែង​កើតហេតុ។

សេចក្ដី​រាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ករណី​នេះ ​ផ្តើមឡើង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ធំ​បុក​រះ​រថយន្ត​ច្រើន​គ្រឿង​ទៀត​ នៅ​ផ្លូវបំបែក​រ៉ា វេលា​ម៉ោង​ជិត​៣​កន្លះ​រសៀល​ថ្ងៃ​៩​ ខែ​កុម្ភៈ​២០១៩​។​

ក្រោយ​កើតហេតុ​ភ្លាមៗ គេ​សង្កេតឃើញ​ក្រុម​សង្គ្រោះ​និង​រថយន្ត​ពន្លត់​អគ្គិភ័យ ​បាន​អន្តរាគមន៍​ជួយសង្គ្រោះ ពិសេស​គឺ​ការ​ពន្លត់​អគ្គិភ័យ​​​កុំ​អោយ​ឆេះ​រាលដាល​។​ ភ្លាមៗ​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មិន​ទាន់​បាន​ស្រាវជ្រាវ​ស្វែងរក​អត្តសញ្ញាណ​ឈ្មោះ​ស្ត្រី​រងគ្រោះ​និង​កំណត់​ចំនួន​អ្នករងរបួស​នៅឡើយ​ទេ។ ប៉ុន្តែ​បើទោះបីជា​បែបនេះ​ក៏ដោយចុះ ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៌​នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​ជាច្រើន​នាក់ ​បាន​ចុះទៅ​សម្រួល​ចរាចរណ៍​ដើម្បី​​បញ្ចៀស​កុំ​ឲ្យ​មានការ​កកស្ទះ​អ្នកដំណើរ​ផ្សេងទៀត​ដែល​ត្រូវ​ឆ្លងកាត់​តំបន់​កើតហេតុ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114