ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម Cambodia All Star យកឈ្នះ​ក្រុម SCG Muangthong United ២​ទល់​១

ក្រុម Cambodia All Stars ដែល​បង្កើត​ឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​ប្រកួត​មិត្តភាព​អន្តរជាតិ ឈ្នះ​ក្រុមបាល់ទាត់ SCG Muangthong United សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​ថៃ ដោយ​លទ្ធផល ២​ទល់​១ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។

​គ្រាប់​បាល់​ជ័យជម្នះ​នេះ​រកបាន​ដោយ​កីឡាករ Privat ភាគី​ក្រុម​កម្ពុជា បា​នរក​គ្រាប់​បាល់​បើកឆាក​នៅ​នាទី​២៣ ហើយ​កីឡាករ ឈិន ឈឿន បន្ត​រកបាន​គ្រាប់​ទី​២ នៅ​នាទី​៣៨ មុន​ចប់​តង់​ទី​១​។ ចូលដល់​តង់​ទី​២​នៅ​នាទី​៧៥ កីឡាករ Heberty បា​នរក​គ្រាប់​បាល់​វាយបក​ឱ្យ​ក្រុម SCG Muangthong United​។

ក្រុម Cambodia All Stars លើក​នេះ​ដឹកនាំ​ដោយ​លោក ភា សុភ​ត្រា គ្រូបង្វឹក​របស់​ក្រុម​ក្រសួងការពារជាតិ ខណៈ​ថ្នាក់ដឹកនាំ​ក្រុម​ផ្សេងទៀត​មាន​លោក ឈូក ពិសិដ្ឋ តែងតាំង​ជា​អ្នកចាត់ការ​ទូទៅ លោក អ៊ុំ សាវង្ស គ្រូ​ជំនួយ លោក ហោ សុខ​ហេង គ្រូ​ជំនួយ លោក យឿ​ម សារ៉ាន់ គ្រូ​ជំនួយ លោក ស៊ឹម ម៉េង​ហៃ គ្រប់គ្រង​សម្ភារៈ និង​លោក នី លក្ខណា គ្រប់គ្រង​សម្ភារៈ​។ ចំណែក​សម​សភាព​កីឡាករ​វិញ​មាន​ដូច​ជា សំរឹទ្ធ សីហា​, ឈ​ង់ ប៊ុន​ណាត​, សេត រ៉​ស៊ី​ប​, នួន បូរី​, សឿ​យ វិសាល​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, អ៊ុំ វិចិត្រ​, គួច សុ​កុម្ភៈ​, កែវ សុខ​ផេង​, សុះ ស៊ូ​ហា​ណា​, សារ៉េត គ្រី​យ៉ា​, រ៉ឹង ប៊ុន​ហៀ​ង​, ស៊ិន កក្កដា​, ឈិន ឈឿន​, ម៉ាត់ ណូ​រ៉ុ​ន​, ឆេង ម៉េង​, ហុង ផេង​, ភួង សុខ​សា​ណា​, ស៊ូ យ៉ា​ទី​, អ៊​ន ចាន់​ប៉ូ​លីន​, លី វ៉ា​ហេ​ទ​, អ៊ុ​ព កា​ម៉ុ​ល​, Joichiro Sugiyama, Anderson Zogbe, Mizuno Hikaru, Mohamad Hamza, Privat​។

ក្រុម Cambodia All Stars គឺជា​ការ​ប្រមូលផ្ដុំ​កីឡាករ​ល្អៗ​នៅក្នុង​លី​គ​កំពូល​កម្ពុជា ទាំង​កីឡាករ​ខ្មែរ​និង​បរទេស ខណៈ​ក្រុម​នេះ​ធ្លាប់បាន​ប្រកួត​មិត្តភាព​៥​លើក​រួច​មក​ហើយ​។ លោក ប្រាក់ សុវណ្ណារ៉ា និង លោក ទេព ឡុង​រចនា ក៏​ធ្លាប់​មាន​បទពិសោធន៍​ដឹកនាំ​ក្រុម​មួយ​នេះ​ដែរ ​ខណៈ​ចុងក្រោយ​លោក Leonardo Vitorino គឺជា​គ្រូបង្វឹក​ម្តង​។ ក្រុម Cambodia All Stars ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បង្កើតឡើង​នៅ​ចុងឆ្នាំ​២០១៥ មកម្ល៉េះ​។

សូម​រំលឹកថា​ក្រុម Cambodia All Stars ធ្លាប់បាន​ប្រកួត​គ្នា​ជាមួយ​ក្រុម SCG Muangthong United ២​លើក​មកហើយ​ដែល​លើក​ទី​១ ក្រោម​ការដឹកនាំ​របស់​លោក ប្រាក់ សុវណ្ណារ៉ា បាន​យកឈ្នះ​ដោយ​លទ្ធផល​៤​ទល់​៣ តែ​លើក​ទី​២ ដែល​ដឹកនាំ​ដោយ​លោក Leonardo Vitorino បាន​ប្រកួត​ចាញ់​ដោយ​លទ្ធផល​៤​ទល់​០៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114