ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រគំ​តន្ត្រី​ Tiger Street Football Festival 2019 ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន​រាប់ម៉ឺន​នាក់​នៅ​ក្រុង​សៀមរាប

សៀមរាប ​៖​ កម្មវិធី​ប្រគំ​តន្ត្រី​យក្ស​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ Tiger Street Football Festival 2019 បាន​កក្រើក​ក្រុង​សៀមរាប ដោយមាន​ការចូលរួម ទស្សនា​យ៉ាង​ភ្លូកទឹកភ្លូកដី ពី​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ក្រោយពី​ពិធី​ប្រកាស​ជើងឯក នៃ​ពានរង្វាន់ ក្របខណ្ឌ Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​សៀមរាប​នៅ​ថ្ងៃ​ទី​៨ ដល់​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីលាន​អង្គរ​ឃ្យុ​ង​យូ ។​

ក្រុមការងារ​បាន​មើលឃើញ​មាន​ប្រជាពលរដ្ឋ យ៉ាងច្រើន​កុះករ​ដែល​មកពី​ស្រុក​ផ្សេងៗ នៅក្នុង​ខេត្តសៀមរាប​បាននាំគ្នា មក​ចូលរួម​កម្មវិធី​ពិសេស​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ជា​លក្ខណៈ​បងប្អូន និង មិត្ត​ភ័ក្តិ​នៅ​ផ្តុំគ្នា រង់ចាំ​ទស្សនា​កម្មវិធី​នេះ​ដោយ​អ្នកខ្លះ ទទួលទាន​ស្រា​បៀរ​ថៃ​ហ្គ័​រ ដែល​បាន​ទិញ​ពី​ស្តង់​ស្រា​បៀរ​ថៃ​ហ្គ័​រដែ​លលក់​ក្នុងតម្លៃ ប្រូ​ម៉ូ​សិន​ពិសេស រីឯ​អ្នក​ខ្លះទៀត ជជែក​គ្នា​លេង​យ៉ាង​សប្បាយរីករាយ​។​

កម្មវិធី​ពិសេស​នេះ​បានចាប់ផ្តើម​ចាប់ពី​ម៉ោង ៨ យប់​តទៅ​ដោយ​មានការ​ផ្សាយ​បន្ត​ផ្ទាល់​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​។ ការប្រគំ​តន្ត្រី​នេះ​មានការ​ចូលរួម​ពី​សំណាក់​កំពូល​តារាចម្រៀង​ល្បីៗ​ជាច្រើនរូប​ក្នុងប្រទេស​កម្ពុជា​ដូចជា កញ្ញា ឱក សុគន្ធ​កញ្ញា លោក ឆន សុវណ្ណ​រាជ កញ្ញា សួស វី​ហ្សា លោក ដួង វីរៈ​សិទ្ធ កញ្ញា រ៉េត ស៊ី​ហ្សា​ណា និង​ឌី​ជេ Maily ។​

Tiger Street Football Festival 2019 បាន​នាំយក​នូវ​ក្លិប​ទឹកកក​សម្រាប់​បងប្អូន ទស្សនិកជន ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ដែល​រស់នៅក្នុង​ក្រុង​សៀមរាប នូវ​ភាព​រីករាយ​ជាមួយ​ទទួលទាន​ស្រា​បៀរ​ថៃ​ហ្គ័​រ​គ្រី​ស្ទាល់ (Tiger Crystal ) ហើយ​អតិថិជន​ទាំងអស់ ក៏​ទទួលបាន​កម្មវិធី​លក់ ជូន​ពិសេស​សម្រាប់​ការ​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ​គ្រី​ស្ទាល់​(Tiger Crystal)​ដែល​បាន​ច្រៀង​បទ​មនោសញ្ចេតនា​ផង និង​បទ​ញ៉ាក់​ជាច្រើន​បទ ដែល​បានធ្វើ​ឲ្យ​អ្នកចូលរួម មាន​អារម្មណ៍​សប្បាយ រីករាយ​ក្រៃលែង ជាពិសេស​រាំ​កម្សាន្ត ច្រៀង​តាម និង​ស្រែក​ហ៊ោ​គ្រប់គ្នា ពេញមុខ​ឆាក​តន្ត្រី យ៉ាង​កក្រើក​ក្រុង​សៀមរាប នា​ត្រី​កាលនោះ​។​

ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៣២​នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង​៧០​ប្រទេស​នៅ​ទូទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ ពានរង្វាន់​លំដាប់ថ្នាក់​អន្តរ ជាតិ​ច្រើនជាង​៤០​មេដាយ​ផ្នែក​រសជាតិ និង​គុណភាព​។​
​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
​ពិសា​ដោយ​ការទទួលខុសត្រូវ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114