ព័ត៍មានទាន់​ហេតុការណ៏
Search

ទុក​កូនស្រី​នៅ​ជាមួយ​ជីដូន​ បាត់​ខ្លួន​មិន​ដឹង​មូលហេតុ

កំពង់ចាម ​៖ ​កុមារី​ម្នាក់ ​រស់នៅ​ជាមួយ​ជីដូន​ជីតា​ បាន​បាត់​ខ្លួន​ដោយ​មិន​ដឹង​មូលហេតុ ​ក្នុង​ខណៈ​នាង​កំពុង​រត់​លេង​មុខផ្ទះ បង្ក​អោយមាន​ការភ្ញាក់ផ្អើល​កាលពី​ថ្ងៃទី​១០​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨​ នៅ​ភូមិ​គៀន​ជ្រៃ​ក្នុង ឃុំ​គៀន​ជ្រៃ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។

អាណាព្យាបាល​កុមារី​រងគ្រោះ លោក ស្រ៊ា​ន ចំរើន និង ប្រពន្ធ​ឈ្មោះ ធី សុខ​ឡូត ដែល​មាន​ស្រុក​កំណើត​នៅ ភូមិ​កៀន​ជ្រៃ​ក្នុង ឃុំ​កៀន​ជ្រៃ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បានអោយដឹងថា :​សព្វថ្ងៃ លោក​ទាំង​២ បាន​មក​​ធ្វើ​ការងារ​នៅ​ឯ​ភ្នំពេញ​ ហើយ​បាន​ទុក​កូនស្រី ឈ្មោះ សុខ​ជា អាយុ ៥​ឆ្នាំ អោយ​យាយ​លោកតា​មើល​ថែ​នៅ​ឯ​ស្រុកកំណើត​ក្នុង ភូមិ​កៀន​ជ្រៃ​ក្នុង ឃុំ​កៀន​ជ្រៃ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។

អាណាព្យាបាល​បាន​បន្ត​ថា នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៩ កុមារី​ សុខ​ជា​ស្លៀក​ខោ​អាវ​ពណ៌​លឿង បាន​រត់​លេង​នៅមុខ​ផ្ទះ ខណៈ​ដែល​ជីដូន​កំពុង​ធ្វើ​ការ​ក្នុង​ផ្ទះ ពេលនោះ ស្រាប់តែ បាត់​ចៅស្រី មិន​ដឹង​ទៅ​ទីណា ក៏​ឆោឡោ​ស្រែក​ឲ្យ​អ្នកភូមិ​ជួយ​រក​ដោយ​បាន​តាម​រក​នៅតែ​រក​មិន​ឃើញ ​ទើប​ក្រុម​គ្រួសារ របស់​លោក​ប្តឹង​សមត្ថកិច្ច​អោយ​ជួយ​ ស្រាវជ្រាវ​តែ​រក​មិន​​ឃើញ។

ប៉ូលិស​បាន​អោយ​ដឹង​ថា​ បើ​សិន​​​បងប្អូន​បាន​ជួប​ក្មេង​ស្រី​ដូច​ភិនភាគ ក្នុង​រូបថត សូម​មេត្តា​ជូនដំណឹង​សមត្ថកិច្ច​ដែល​នៅ​ជិត៕