ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ប្រាំ​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​កំពត​បង្ក្រាប

កំពត​ ៖​ ជនសង្ស័យ​ ដែល​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន​៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច​បង្ក្រាប កាលពី​វេលា​ម៉ោង​១៥​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត។

ក្នុង​ប្រតិបត្តិការ​ខាងលើ កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​នូវ​វត្ថុ​តាង​ថ្នាំញៀន ចំនួន​១៨​កញ្ចប់​តូច​ផង​ដែរ។

ទាក់ទិន​នឹង​ករណី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខាងលើ សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដោយមាន​សេចក្តី​រាយការណ៍​ពី​ពលរដ្ឋ​ល្អ​ក្នុង​មូលដ្ឋាន កម្លាំង​សមត្ថកិច្ច​ក៏បាន​សហការ​ចុះទៅ​បង្ក្រាប​ក្រុម​ប្រព្រឹត្ត​គ្រឿងញៀន​នៅ​ត្រង់​ចំណុច​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ និង​ដកហូត​វត្ថុ​តាង​ថ្នាំញៀន​បាន​ចំនួន​១៨​កញ្ចប់​តូច។

សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា ជន​សង្ស័យ ​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន​រួម​មាន​ ៖​ ១/-​ឈ្មោះ ប៉ែត សុវណ្ណ​នុត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ។ ២/-​ឈ្មោះ ជីវ សុខ​ម៉េង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ក្នុង​ភូមិ​កោះ​តា​ចាន់ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។ ៣/-​ឈ្មោះ ឌុន សុ​ផានិត ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​របង​ក្រាស់ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច​។ ៤/-​ឈ្មោះ ប្រាក់ សិទ្ធ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​។ ៥/-​ឈ្មោះ ស៊ុន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត។

បច្ចុប្បន្ន​ ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង សមត្ថកិច្ច​ បាន​និង​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114