ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​មុខសញ្ញា​បាន​ម្នាក់ រួមជាមួយ នឹង​ថ្នាំញៀន ចំនួន ១៧ កញ្ចប់

បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ករណី រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រូវ​បាន​កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរ​បាល​ស្រុក​សង្កែ ធ្វើការ​ឃាត់ខ្លួន រួម​ជាមួយនឹង​ថ្នាំញៀន ចំនួន ១៧ កញ្ចប់ ខណៈដែល​កម្លាំង​ចុះ​ល្បាត​ហើយ​មានការ​សង្ស័យ។

លោក អនុសេនីយ៍ឯក សំ ប៊ុនហេង នាយផ្នែក​ប្រឆាំង​គ្រឿងញៀន បាន​លើកឡើងថា កិច្ចប្រតិបត្តិការ​ដែល​បាន​សហការ​ជាមួយ​កម្លាំង​ផ្នែក​យុ​ត្តិ​ធម៌ នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលា​ម៉ោង១២និង៣០នាទី​ថ្ងៃត្រង់ បាន​ចុះទៅ​កាន់​ចំណុច ភូមិ​វត្ត​កណ្តាល ឃុំរាំង​កេ​សី ស្រុក​សង្កែ ​ខេត្តបាត់ដំបង។

នៅ​ទីនោះ​កម្លាំង​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​ដោយសារ​មានការ​សង្ស័យ ហើយ​ជន​នោះ​មានឈ្មោះ សៅ សេត ហៅ ចក់ ភេទ​ប្រុស អាយុ​២៧ឆ្នាំ រស់នៅ​ត្រង់​ចំណុច​ខាងលើ ។ កម្លាំង​ជំនាញ​បាន​រកឃើញ​ថ្នាំញៀន​ចំនួន ១៧ កញ្ចប់​មាន​ទម្ងន់ ៤,៤៧ ក្រាម ទូរស័ព្ទដៃ ១ គ្រឿង និង សម្ភារៈ​សម្រាប់​ប្រើប្រាស់​មួយចំនួន​ថែមទៀត ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ រួម​ជាមួយនឹង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​បញ្ជូន​ទៅកាន់​សាលាដំបូង​ហើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114