ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​ជនសង្ស័យ​​០២​នាក់ ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

​ភ្នំពេញ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ក្នុងករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង២៣និង​០០​នាទី នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រង់ចំណុច​ផ្លូវជាតិ​លេខ ៥ ស្ថិតក្នុង​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

ជនសង្ស័យ​ក្នុងករណីនេះ ​ទី​១​-ឈ្មោះ ផុន ចំរើន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ដែក មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ថ្ម​ស ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល និង​ទី​២​-ឈ្មោះ សុខ សុវណ្ណ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងដែក មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​អង្គ​សិរី ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល​។ សម្ភារៈ​ដកហូត​១​គ្រឿងញៀន​ប្រភេទ​ក្រាម ​ស​ថ្លា ​ចំនួន​០១​កញ្ចប់​ថង់​តូច ម៉ូតូ​ម៉ាក Honda C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BG ៥៧៩៨ ចំនួន ០១​គ្រឿង​ និង​ទូរស័ព្ទ​ចំនួន​០១​គ្រឿង​។​
​ ​
ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ​បានដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ រួច​ក៏​ប្រទះឃើញ​ជនសង្ស័យ​ចំនួន​០២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ដោយមាន​ការសង្ស័យ​ កម្លាំង​យើង​ក៏​ធ្វើ​ការឃាត់​ត្រួតពិនិត្យ ​ភ្លាម​នោះ​បាន​ប្រទះ​ឃើញ​គ្រឿងញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន​០១​កញ្ចប់​ថង់​តូច ​ដែល​ជនសង្ស័យ​ ឈ្មោះ ​ផុន ចំរើន បាន​កាន់​ជាប់​នៅ​នឹង​ដៃ​ខាងឆ្វេង ហើយ​បាន​យកមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114