ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​ម្នាក់ ចែកចាយ​ និង​រក្សាទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​

​ឧ​ត្ត​រ​មានជ័យ ​៖ លោក​វរសេនីយ៍ឯក ហម ភិរម្យ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង បាន​ចាត់​កម្លាំង​ជំនាញ​ក្រុង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ស្មាច់ ដឹកនាំ​ដោយ លោក​វរសេនីយ៍ត្រី អ៊ូច ម៉ៅ អធិការរង ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន និង​មានការ​ចូលរួម​ពី​ក្រុមប្រឹក្សា​សង្កាត់ មេភូមិ ប្រជា​ការពារ​ភូមិ បាន​ចុះ បង្ក្រាប​ករណី​ចែកចាយ និង​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​ខុសច្បាប់ ១​ករណី ​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ត្រង់ចំណុច​ផ្លូវ​លេខ​១២ ភូមិ​ចម្ការ​ចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង (​ដោយ​ប្រើ​នូវ​វិធានការ​ញុះញង់​)។​

ក្នុង​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​យើង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ឈ្មោះ សួន សា​វ័រ​ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ និង ដកហូត​បាន​វត្ថុ​តាង​រួមមាន ​៖
​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​(WY) ពណ៌​ផ្កាឈូក​ចំនួន១៦៨គ្រាប់​ និង​ ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ICE (​ម៉ា​ទឹក​ក​)​ចំនួន​២កញ្ចប់​ធំ និង ៤​កញ្ចប់​តូច ទូរស័ព្ទ​ដៃ​១​គ្រឿង​ រួម​នឹង​សម្ភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។​

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ រួម​នឹង​វត្ថុតាង ត្រូវ​បាន​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114