ព័ត៍មានទាន់​ហេតុការណ៏
Search

រំលោភ​​១​ម៉ោង ​ទើប​​សម្រេច ​កន្លះ​ម៉ោង​ក្រោយ​ប្រុង​រំលោភ​ម្ដង​ទៀត ​បែកការ​ដឹង​ដល់​ប្រពន្ធ ​​មិន​រក​រឿង​ប្ដី ​បែរ​ជា​មក​វាយ​ជនរងគ្រោះ​ទៅ​វិញ

ពោធិ៍សាត់​៖​ ​មាន​ករណី​ចាប់​រំលោភ​មួយ​ បាន​កើត​ឡើង​ ដោយ​ជនសង្ស័យ​ប្រើ​រយៈពេល​​១​ម៉ោង​ទើប​សម្រេច​កាម​របស់​ខ្លួន។ ក្រោយ​រំលោភ​​​បាន​៣០​នាទី មិន​អស់ចិត្ត​ប្រុង​ចាប់​រំលោភ​​ម្ដង​ទៀត ​ត្រូវ​កូន​​របស់​ខ្លួន​មក​ទាន់​​ ដឹង​ដល់​ម្ដាយ​(​ប្រពន្ធ​ជនសង្ស័យ)​​ ​ ​ប៉ុន្តែ​​​មិន​ខឹង​ប្ដី​ខ្លួន​ ដែល​រំលោភ​គេ​ទេ បែរ​ជា​មក​បង្ក​ហិង្សា​ដាក់​ស្ត្រី​​​​រងគ្រោះ​ ​រហូត​នាង​​​​​ប្ដឹង​ចាប់ខ្លួន​ជនសង្ស័យ​ចាត់ការ​តាម​ផ្លូវ​ច្បាប់។

ជន​សង្ស័យ​ ​ ត្រូវ​បាន​​ស្ត្រី​រងគ្រោះ​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ ​​​​កាលពី​វេលា​ម៉ោង​១១​និង​៣៥​វិនាទី​ព្រឹក ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ បន្ទាប់ពី​​​ចាប់​រំលោភ​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​​កុម្ភៈ​ ឆ្នាំ​២០១៩ នៅ​ចំណុច​ភ្នំ​តាងរ៉ាង ស្ថិត​ក្នុង​ភូមិ​វាល ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់។ ​នគរបាល​មូលដ្ឋាន​ឃុំ​សំរោង​​​ប្រាប់​ថា ជនសង្ស័យ ឈ្មោះ ហ៊ិ​ន ដា ហៅ ហ៊ាង ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

មន្ត្រី​ដដែល​​​ បាន​បន្ត​​​​ថា ​តាម​ស្ត្រី​រងគ្រោះ​ឈ្មោះ​ទាវ សុខុន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​​​កើតហេតុ​ខាងលើ​​ បាន​រៀបរាប់​ក្នុង​​ពាក្យ​បណ្ដឹង​ថា​​ មុន​ពេល​កើតហេតុ​ជន​សង្ស័យ​ បាន​ទិញ​ស្រា​ចំនួន​២​លីត្រ ហើយ​មក​ផឹក​ក្បែរ​ខ្ទម​ចម្ការ​​​​នាង ​​រួច​ក៏​បបួល​នាង​ផឹក​ជាមួយ ​រហូត​ដល់​ម៉ោង​ប្រមាណ​៩​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នោះ​ នាង​ផឹក​ស្រា​អស់​កន្លះ​លីត្រ ​ក៏​ស្រវឹង ហើយ​សុំ​លា​ជន​សង្ស័យ​ចូល​ទៅ​ដេក​ក្នុង​ខ្ទម​ចម្ការ​របស់​នាង​ទៅ។

ស្ត្រី​រងគ្រោះ​បន្ត​ប្រាប់​ក្នុង​បណ្ដឹង​នោះ​ទៀត​ថា ក្រោយពេល​នាង​ចូល​ដេក ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ​ហ៊ិ​ន ដា (​ហៅ​ហ៊ាង)​នោះ​​ ​ចូល​ទៅតាម​ក្រោយ ​ចាប់​នាង​សង្កត់​ដៃ​សងខាង​ ​រួច​ធ្វើ​សកម្មភាព​រំលោភ។ បន្ទាប់​ពី​រំលោភ​ ដោយ​ប្រើ​​​​​រយៈពេល​ប្រហែល​១​ម៉ោង​បាន​សម្រេច​ហើយ​នោះ​ ជនសង្ស័យ​ក៏​ស្រែក​គំរាម​នាង​ថែមទៀត​កុំ​ឲ្យ​ជនរងគ្រោះ​ប្រាប់​អ្នក​ណា។

នារី​រងគ្រោះ​បន្តថា ក្រោយពី​រំលោភ​បានសម្រេច​ហើយ ​ជនសង្ស័យ​បាន​ងើប​ដើរ​ទៅ​កន្លែង​អង្គុយ​ផឹកស្រា​ក្បែរ​ខ្ទម​នាង​ដដែល​ធ្វើ​ព្រងើយ បាន​រយៈពេល​ប្រហែល​កន្លះ​ម៉ោង​ជនសង្ស័យ​នោះ ក៏​ចូលទៅ​បម្រុង​ចាប់​នាង​រំលោភ​ម្ដងទៀត តែ​នាង​បាន​ស្រែកហៅ​កូនស្រី​ជនសង្ស័យ ដែល​បាន​កំពុង​ជញ្ជ្រំ​ដំឡូង នៅ​ចម្ការ​ក្បែរ​ទីនោះ​​ដែរ។ ពេល​នោះ​ជន​សង្ស័យ​ឮ ក៏​ប្រញាប់​ក្រោក​ងើប​ដើរ​ចេញពី​កន្លែង​កើតហេតុ ​ហើយ​ភ្លាម​នោះ​​​កូន​របស់​ជនសង្ស័យ​ឈ្មោះ ហ៊ាង សេរី​សោ​ភ័​ណ្ឌ ភេទ​ស្រី បាន​មក​ឃើញ​ទាន់​ហេតុការណ៍​នេះ​ដែរ នាង​ក៏បាន​តេ​ទូរស័ព្ទ​ប្រាប់​ម្ដាយ​របស់ខ្លួន​អំពី​រឿង ​ដែល​នាង​ដើរមក​ឃើញ​នោះ។

ស្ត្រី​រង​គ្រោះ ​បាន​បញ្ជាក់​រៀបរាប់​ឲ្យ​ដឹង​ក្នុង​បណ្ដឹង​ចុងក្រោយ​បន្ថែម​ថា ​​​​នៅ​ថ្ងៃ​កើតហេតុ​នោះ​ដែរ នៅ​វេលា​ម៉ោង​៦​និង​០០​នាទី​ល្ងាច​ ប្រពន្ធ​ជនសង្ស័យ​(​ឈ្មោះ អឿន ) ​ បាន​មក​ប្រើ​អំពើ​ហិង្សា​វាយតប់​នាង​ជា​ជនរងគ្រោះ​ជាច្រើន​ដៃ ហើយ​មិន​អស់ចិត្ត​ស្អែក​ឡើង​នៅ​វេលា​ម៉ោង​៣​និង​០០​នាទី​ល្ងាច ថៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ក៏​បាន​មក​ប្រើ​ហិង្សា​លើ​រាងកាយ​នាង​ម្ដងទៀត បណ្ដាល​ឲ្យ​បែក​ហូរ​ឈាម​នៅ​លើ​ថ្ងាស និង​ជាំ​ខៀវ​ថ្ពាល់​ខាងឆ្វេង​របួសធ្ងន់ ហើយ​ស្អែក​ឡើង​នាង​ក៏បាន​ទៅប្ដឹង​នគរបាល​ប៉ុស្ដិ៍​មូលដ្ឋាន​នាង​រស់នៅ។ ជនសង្ស័យ​នោះ​ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្ដង​។​

លោក​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ​ ឲ្យ​ដឹង​ថា ក្រោយ​ពេល​មន្ត្រី​នគរបាល​ យុត្តិធម៌​យើង​ទទួល​បាន​បណ្ដឹង​ពី​នារី​រងគ្រោះ​ភ្លាម​​ ​ ក៏​បាន​ចុះ​ស្រាវជ្រាវ​ចាប់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ​​​ ហ៊ិ​ន ដា ហៅ ហ៊ាង ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ភ្លាមៗ​ ​រួច​យក​មក​កាន់​អធិការ​ស្រុក​​សួរ​ចម្លើយ​ផ្ទៀងផ្ទាត់ ​ទៅ​នឹង​បណ្ដឹង​នារី​រងគ្រោះ។ ជន​សង្ស័យ​ បាន​ឆ្លើយ​សារភាព​អំពី​ហេតុការណ៍ ​ដែល​ខ្លួន​ប្រព្រឹត្តិ​​​ដូច​ក្នុង​បណ្ដឹង​នោះ ហើយ​ខាង​ជំនាញ​យើង​កំពុង​រៀបចំ​សំណុំ​រឿង​បញ្ជូន​ភ្ជាប់​ទៅ​ជាមួយ​នឹង​ជនសង្ស័យ​តែម្ដង​នៅ​ឯ​​​សាលាដំបូង​ខេត្ត​ពោធិ៍សាត់៕